ប៉ូលីស​ស្រុក​ស្វាយចេក​ឃាត់ខ្លួន​ក្រុម​ខ្ទើយ​ឆរ​បោក​៧​នាក់​បញ្ជូនទៅ​តុលាការ​

0

​ ​បន្ទាយមានជ័យ ៖ ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​៧​នាក់​ក្នុង​ចំ​ណោ​១០​នាក់​ដោយមាន​ទាំង​មនុស្ស​ខ្ទើយ​ផង​នោះ ត្រូវបាន​កម្លាំង​នគរ​ស្រុក​ស្វាយចេក ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់ពី​បាននាំគ្នា​ដើរ​ឆរ​បោក​ប្រជាពលរដ្ឋ​IMG-20160216-WA0039តាម​ទីជនបទ អោយ​ទិញ​ឆ្នោត​កោស​ផ្សងសំណាង​យក​រង្វាន់ ។​
​ ​លោក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៧​នាក់ ក្នុង​ចំ​ណោ​១០​នាក់ រួ​មាន ១.​ឈ្មោះ ស៊ុន ចន្ថា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​, ២.​ឈ្មោះ ព្រំ កៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ៣.​ឈ្មោះ -​ទូច ប៉ាន់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ៤.​ឈ្មោះ ចាន់ ដា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៥.​ឈ្មោះ ជា ដា​វិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៦.​ឈ្មោះ វង់ លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ និង​៧.​ឈ្មោះ ជា រដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ អ្នក​ទាំង​៧​នាក់​មាន​ទីលំនៅ​ក្នុង​ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​រាជធាន​ភ្នំពេញ ។ ដោយឡែក​បក្ខពួក​រប​ស់​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេងទៀត​ដែលជា​មនុស្ស​ប្រភេទ​ទី​៣ ឬ​ហៅថា ខ្ទើយ បាន​រត់គេច​ពី​ការឃាត់ខ្លួន​របស់​សម​ត្ថ​កិច្ច ។ IMG-20160216-WA0042
​ ​លោក​បន្តថា ដំបូង​ឡើយ​ក្រុម​ជនសង្ស័យ​បាន ជិះ​រថយន្ត​តូ​រី​ស​មួយគ្រឿង​ដើរ​លក់​ផលិតផល និង​ចាប់​រង្វាន់ តាមរយៈ​ឆ្នោត​កោស ដើម្បី​ទទួលបាន​ទូរស័ព្ទដៃ និង​ទឹកអប់ តែ​ត្រូវ​បង់លុយ​ចាប់ពី​៣​ទៅ​៤​ពាន់​បាត ។ តែ​នៅពេល​មាន​ប្រជាពលរដ្ឋ​ចាប់​ត្រូវ​រង្វាន់ បែរជា​ទទួលបាន​រង្វាន់​ដែល​មិន​សម​ទៅតាម​តម្លៃ​លុយ​ដែល​គាត់​បាន​កក់​ទៅវិញ ។ ឃើញ​មិន​ស្រួល​ប្រជាពលរដ្ឋ​ក៏បាន​មកប្តឹង​សមត្ថកិច្ច ទើប​ឈានដល់​ការឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ រួម​និង​សំភារៈ​មួយចំនួន​បញ្ជូនទៅ​តុលាការ​តែម្តង ។
​ ​ជាមួយគ្នានេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជនបទ ត្រូវ​មានការ​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជនខិលខូច​មួយចំនួន​ដែល​តែង​ដើរ​បោកប្រាស់​គេង​ប្រយោជន​ពី​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បើ​មានការ​សង្ស័យ​លើ​បទល្មើស​អ្វីមួយ ត្រូវ​ប្រញាប់​ផ្តល់ព័ត៌មាន​ដល​សមត្ថកិច្ច​ដើម្បី​មាន​វិធានការណ៍​ទប់ស្កាត់ ៕