ឃ្លាំង​ស្តុក​អីវ៉ាន់​ផ្នែក​មួយ​នៃ​សណ្ឋាគារ​រស្មី​ពេជ្រ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង​

0

ស្ទឹងត្រែង​៖​ឃ្លាំង​ស្តុក​អីវ៉ាន់​សម្រាប់​បម្រើការ​ក្នុង​សណ្ឋាគារ​រស្មី​ពេជ្រ​និង​ជា​កន្លែង​សម្រាក​របស់​បុគ្គលិក​ធ្វើការ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើអោយ​សម្ភារៈ​ជាច្រើន ត្រូវបាន​រង​ការឆេះ​ខ្ទេច​គ្មាន​សល់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៦​ត្រង់ចំណុច ជិត​12721699_1646430978954699_1368618636_nស្ពាន​សេកុង ស្ថិតក្នុង​ភូមិ​លើ សង្កាត់ ស្រះ​ឬ​ស្សី ក្រុង ខេត្តស្ទឹងត្រែង​។​
​ហេតុ​ការបង្ក​អោយមាន​អគ្គីភ័យ​ឆាបឆេះ​ឡើង​នេះ ត្រូវបាន​គេ​រាយការណ៍​ថា បណ្តា​មកពី​ទុស្សេ​ខ្សែភ្លើង​បណ្តាល​មាន​ឆេះ ឃ្លាំង​ស្តុក​អីវ៉ាន់​និង​កន្លែង​ស្នាក់នៅ​របស់​បុគ្គលិក របស់​សណ្ឋាគារ​ដែលមាន​ចំនួន​២​ខ្នង និង​មាន​ទំហំ​៦​ម៉ែត្រ​គុណ​១០​ម៉ែត្រ ត្រូវបាន​ខូចខាត​ទាំងស្រុង​។​ក្នុងនោះ​មាន​សម្ភារៈ​ជាច្រើន ដូចជា​គ្រឿង​សង្ហា​រឹម តុ ទូ កៅអី គ្រែ ម៉ូតូ​មួយគ្រឿង ម៉ាស៊ីនត្រជាក់​១៥​គ្រឿង និង​អីវ៉ាន់​ជាច្រើន​ទៀត​។​20160211_102151
​សមត្ថកិច្ច​បានអោយដឹង​ថា​នៅក្នុង​ការទប់ស្កាត់​គ្រោះ​អគ្គីភ័យ​នេះ មាន​កម្លាំង​នគរបាល​និង​កម្លាំង​អា​វុ​ហត្ថ​ចុះ​បានធ្វើ​ការរៀបចំ សណ្តាប់ធ្នាប់​តាមផ្លូវ​សាធារណៈ ដើម្បី​សម្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​ងាយស្រួល​ក្នុងការ​ឡានទឹក​ចូលទៅ​ពន្លត់ ក្នុងនោះ​មាន​ឡានទឹក​ចំនួន​២​គ្រឿង​របស់​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៨​ឡាន ទើប​គ្រប់គ្រង​ស​ដ្ឋា​ន​ការ​បាន​ទាំងស្រុង​។​20160211_102209
​ក្នុងករណី​ឆេះ​នេះ សមត្ថកិច្ច​មិនទាន់​បានដឹង​ពី​ទំហំ​ទឹកប្រាក់​ថា​មាន​ប៉ុន្មាន​នោះទេ គ្រាន់តែ​ដឹង តែ​ទំហំ​ផ្ទះ និង​សម្ភារៈ​ដែល​ត្រូវបាន​ខូច​ខាង​តែប៉ុណ្ណោះ​៕20160211_10223320160211_102420