ការដ្ឋានគ្រោងធ្វើរ៉ែខ្សាច់ ត្រូវគេសង្ស័យថាជាការដ្ឋានគ្រោងធ្វើរ៉ែមាស

0

ខេត្តរតនគិរី៖ ទីតាំងគ្រោងនឹងធ្វើការដ្ឋានខ្សាច់មួយកន្លែងត្រូវគេឃើញថាបានអនុវត្តល្មើសនឹងច្បាប់រដ្ឋ ប៉ុន្តែត្រូវបានផ្អាកវីដោយសារតែមានការមិនសុខពីក្រុមអ្នកភូមិ និងបានផ្អាកបណ្តោះអាសន្នដោយអាជ្ញាធរប្រភពពីប្រជាពលរដ្ឋបានសម្តែងនូវការព្រួយបារម្ភទីតាំងគ្រោងធ្វើការដ្ឋានខ្សាច់នោះអាចនឹងមានលួចធ្វើរ៉ែមាស ដោយសារតែក្រុមអ្នកភូមិមួយចំនួនឃើញឧបករណ៍ស្រូបយករ៉ែមាសនោះនៅក្នុងការដ្ឋាននេះកាលពីពេលកន្លងទៅនេះ។ទីតាំងគ្រោងនិងធ្វើការដ្ឋានខ្សាច់គឺធ្វើដោយក្រុមហ៊ុនចំនួនមួយឈ្មោះឆៃ លីហាង នោះស្ថិតនៅចំណុចកោះខ្យង ស្តិតក្នុងភូមិដាល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។received_964321790310739

ប្រភពពីក្រុមអ្នកភូមិបានឲ្យដឹងថា ពួកគេបានឃើញឧបករណ៍ស្រូបរ៉ែមាសកាលពីពេលកន្លងទៅនៅក្នុងទីតាំងក្រុមហ៊ុននោះ ហើយប្រាកដថាក្រុមហ៊ុនអាចនឹងមិនធ្វើរ៉ែខ្សាច់នោះទេ។ប្រភពបានបញ្ជាក់ថា កាលពីពេលកន្លងទៅក្រុមហ៊ុនបានទិញទឹកចិត្តអ្នកភូមិដោយឲ្យអាជ្ញាធរ ឃុំ ហៅក្រុមអ្នកភូមិមុន២ថ្ងៃឲ្យចូលរួមក្នុងពិធីជប់លៀងមួយនៅលើវាលខ្សាច់លើកកោះខ្យងនោះ ប៉ុន្តែត្រូវក្រុមអ្នកភូមិបដិសេធន៍ ពួកគេនឹងមិនទៅក្នុងពិធីជប់លៀងនោះទេ ហើយអាចមានមតិមួយប្រឆាំងនឹងក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមិនបានបង្ហាញឲ្យច្បាស់អំពីផែនការអនុវត្តន៍របស់ក្រុមហ៊ុននោះទេ។received_964321786977406

បុរសម្នាក់ដែលគេប្រាប់ថាជាមេការរបស់ក្រុមហ៊ុននោះបានបញ្ជាក់តាមទូរស័ព្ទដោយខ្លីថាខាងសហគមន៍បានយល់ព្រមជាមួយក្រុមហ៊ុនរួចហើយ។ដោយឡែកអភិបាលស្រុកអណ្តូងមាសស្តីទីផាត់ សម្បត្តិ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ នេះបានឲ្យដឹងថា ក្រុមហ៊ុននោះគឺនៅមិនទាន់មានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលនោះនៅឡើយទេ ហើយការធ្វើសកម្មភាពគឺបានផ្អាកបណ្តោះអាសន្នហើយ។លោកបានបញ្ជាក់ថាក្រុមហ៊ុននេះគឺបានសុំធ្វើអាជីវកម្មគ្រោះ ខ្សាច់ ប៉ុន្តែប្រសិនបើក្រុមហ៊ុនធ្វើអ្វីខុសពីការស្នើសុំនេះ ប្រជាពលរដ្ឋអាចមានសិទ្ធិប្តឹងទៅស្ថាប័នជំនាញ ឫអង្គការសង្គមស៊ីវិលមួយចំនួន។received_964321793644072
លោកបានបញ្ជាក់ថាការលើកឡើងរបស់ប្រជាពលរដ្ឋវាមិនស្របទៅនឹងច្បាប់រដ្ឋាភិបាល បែរជាប្រជាពលរដ្ឋស្នើឲ្យក្រុមហ៊ុនចិញ្ចឹមពួកគេទៅវិញដែលគេអះអាងថាបឹងបួរ ទន្លេ ជាសម្បត្តិដូនតារបស់ពូកគាត់។លោកថាទោះយ៉ាងណាក៏ដោយមកដល់ពេលនេះខាងសហគមន៍បានយល់ព្រមជាមួយក្រុមហ៊ុននោះហើយ។
ចំណែកប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី លោកហ៊ុន ប៊ុនថាន បានស្នើឲ្យទំនាក់ទំនងទៅមន្ត្រីនៅសាលាខេត្តរតនគិរី ព្រោះពេលនេះលោកកំពុងជាប់រវល់បុណ្យសពនៅឯភ្នំពេញនោះ។ប្រភពមួយបានបង្ហើបថានឹងធ្វើការជួបមតិមួយប្រសិនបើក្រុមហ៊ុនមិនបង្ហាញផែនការច្បាស់លាស់ជាមុនសិនអំពីផលប៉ះពាល់នៃការអនុវត្តរបស់ក្រុមហ៊ុន៕