យុវជន​៣​នាក់​បងប្អូន បង្កើត ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ ឫស្សីកែវ​ចាប់ខ្លួន ក្រោយ​វាយ​ចាក់ គូប​ដិ​បម្នាក់​សល់​ដង្ហើម​ចង្រិត​

0

ភ្នំពេញ​៖​ជនសង្ស័យ​៣​នាក់​បងប្អូន​បង្កើត ត្រូវបាន​កម្លាំង​នគ របាល​ប៉ុស្ដិ៍​គី ឡូ​ម៉ែត្រ​លេខ​៦ សហការ​និង​កម្លាំង​ព្រហ្មទណ្ឌ​ ​ខណ្ឌឫស្សីកែវ​ដេញតាម​ប្រ​ម៉ាញ់​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ទាំងយប់​កណ្ដាល​អា​ធ្រា​ត ក្រោយ​ធ្វើ​សកម្មភាព វាយ​ចា​ក់ស​ម្លា​​ប់​លើ​គូប​ដិ​បម្នាក់​បណ្ដាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​១៦ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្លូវភ្លោះ ទល់មុខ​ភោ​ភ​នី យ​ដ្ឋា​ន​សាច់​អាំង ផ្លូវជាតិ​លេខ​៥ ក្រុម​៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែ ត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​photo_2016-02-17_10-51-59

​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​១​ឈ្មោះ​ហិន ចាន់​ធួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ “​គឺជា​ជនដៃដល់​”២​ឈ្មោះ​ហិន ចាន់​ធិ​ម ភេទ​ប្រុ ស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករ ៣​ឈ្មោះ​ហិ ន ចាន់​ថូន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​៣​ជា​បងប្អូន​ប​​ង្កើ​ត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ក្រុម​៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​រី​ឯ​ជនរងគ្រោះ​ឈ្មោះ​ខាត់ សុភ​ត្រា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​​មុខរបរ​ធ្វើ​ម្ហូប​ការ ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវ​បេតុង ក្រុម​១១
​ភូមិ​ក្រោលគោ សង្កាត់​គីឡូ​ម៉ែ ត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ លោក ទៀង ច័ន្ទ​សារ បាន​​បញ្ជាក់ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​វាយ​ចាក់​​គ្នា​នៅ​ចំណុចកើតហេតុ​ខាងលើ លោក អ៉ី​វ ឈុន​ភេ​ង អធិកា រ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ photo_2016-02-17_10-51-56ដោយ​កំណត់​បាន​នូវ​មុខសញ្ញា វាយ​ចាក់​សម្លាប់​ទើប​ឈានដល់​ការបង្ក្រាប​ចាប់ខ្លួន​ជនជាប់សង្ស័យ​៣​នាក់​បងប្អូន​បង្កើតបាន​ភ្លាមៗ ។​លោក អ៉ី​វ ឈុន ភេ​ង អធិការរង​ខណ្ឌឫស្សីកែវ​បាន​បន្តថា ក្រោយ​សា​សួរ ជនសង្ស័យ​៣​នាក់​បងប្អូន​បាន​ឆ្លើយ​សារភាព មុន​កើតហេតុ​​ជនរងគ្រោះ​បាន​ដើរមក​ដល់ទី​តាំង​កើតហេតុ បាន​ជួប​៣​នា​​ក់បង​ប្អូន ដោយបាន​ជជែក ទាស់សម្ដី​គ្នា បន្តិច​ប​ន្ទួ​ច ឈាន​​ដល់​ការប្រើ​អំពើរ​ហឹ​ង្សា​ប្រតាយប្រតប់​គ្នា ដោយ​ជនសង្ស័យ​​ម្នាក់​ឈ្មោះ​ហិន ចាន់​ធួន ក្នុងចំណោម​៣​នាក់​បាន​រត់​ទៅផ្ទះ​​យក​ដាវ​មកចាក់ កាប់​លើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​សល់​តែ​ដ​​ង្ហើ​ម​ចង្រិត រួច​ជនសង្ស័យ​៣​នាក់​បងប្អូន​បាន​រត់គេចខ្លួន​​ដោយឡែក​ជនរងគ្រោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក នៅ​គីឡូម៉ែត្រ​លេខ​៦​ដែល​នៅ​​ជិត​នោះ​ដើម្បី​សង្គ្រោះ ចំពោះ​ជនជាប់សង្ស័យ​ទាំង​៣​នាក់​​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​តាម​ប្រ​ម៉ាញ់ ដោយ​​កំណត់​មុខសញ្ញា ឈានដល់​ការបង្ក្រាប​ចាប់ខ្លួន​បានជា​បន្ត​
​បន្ទាប់​ភ្លាមៗ​ផងដែរ ចំណែក​ជនរងគ្រោះ និង​ជនសង្ស័យ​​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកភូមិ​ស្រុក​ជាមួយគ្នា និង​រាប់អាន​​គ្នា​ថែម​ទៀតផង ។photo_2016-02-17_10-52-04

​ជន​ត្រូវ​ជាប់​សង្ស័យ​ទាំង​៣​នាក់​បងប្អូន រួម​និង​វត្ថុតាង​ដាវ​​សាំ​ម៉ូ​រ៉ៃ​១​ដើម​បច្ចុប្បន្នកំពុង​ឃុំខ្លួន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ឫស្សីកែវ ដើម្បី​ចាត់ការ​កសាង​សំនុំ​​រឿង​បញ្ជូន​ខ្លួន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វិនិឆ្ឆ័យ​តាមផ្លូវ​ច្បាប់ ខណៈ​ជនរងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​៕​កំសាន្ដ​photo_2016-02-17_10-52-09photo_2016-02-17_10-52-01