​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ប្រ​ត្តិ​កម្ម​និង​រោងចក្រ​លួច​កាយ​ដាក់លូ​បង្ហូរ​ទឹកស្អុយ​ចូល​

0

កំពង់ស្ពឺ​=​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​រស់នៅ​តាម​អម​ប្រឡាយ​រណប​ពិ​រលាំង​ជ្រៃ ដែល​គេ​ដឹងថា​ឆ្លងកាត់​រហូត​៣​ស្រុក គឺ​ក្រុង​ច្បារមន ស្រុក​សំរោង​ទង ក្នុង​ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​រោងចក្រ​ដែល​ហ៊ាន​បំពាន​ច្បាប់​លួច​កាយ​លូបង្ហូរទឹក​ស្អុយ​ជាច្រើន​កន្លែង​ខាងក្រោយ​រោងចក្រ​នោៈ​មាន​ឈ្មោៈ រោងចក្រ​ចាក់ និង​កាត់ដេរ​សម្លៀកបំពាក់ អ៊ែ​ដ្យា​យ​ល៌ ស្វេត​ថី​(​ខេ​ម​បូ​ឌា​)(AGILE SWEATER CAMBODIA)​ដែលមាន​ទីតាំង​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ photo_2016-02-17_11-08-02អ្នកភូមិ​បុរី​កម្មករ បានលើកឡើង​ពី​ផល​ប៉ៈ​ពាល់​ថា​ពួកគាត់​ជា​អ្នករស់នៅ​ក្បែរ​បំផុត​ជា​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​ង​ជាប់ រោងចក្រ​ខាងលើ ហើយ​កំពង់​រង​ផល​ប៉ៈ​ពាល់​យ៉ាងធ្ងន់ធ្ងរ​គ្រា​ដែល​រោងចក្រ​បាន​លួច​កាយ​ដាក់លូ លួចលាក់​ពី​ភ្នែក​អាជ្ញាធរ ដោយ​បង្ហូរ​ទឹកស្អុយ​ចូល​យ៉ាង​អ​នា​ធិ​តេ​យ្យ​មិន​ខ្លាច​ច្បាប់​បែប​នេៈ ។ ដោយឡែក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រស់នៅ​ភូមិ​ថ្មី ភូមិ​ទួល​ធ្នង់ ក្នុង​សង្កាត់​រកា​ធំ ក្រុង​ច្បារមន បានលើកឡើង​ដែរ​ថា​ទឹក​ប្រឡាយ​មេ​ពីរ​លាំង​ជ្រៃ​នេៈ​ពួកគាត់​ប្រើ​ខួបប្រាំងខួបវស្សា មិន​សម​រោងចក្រ​ដែលមាន​ច្បាប់​ត្រឹមត្រូវ​មក​អនុវត្ត​ផ្ទុយទៅវិញ ហើយ​ការ​បង្ហូរទឹក​ចូល​ប្រឡាយ​មេ​គឺមាន​ផល​ប៉ៈ​ពាល់​យ៉ាងខ្លាំង​តាំងពី​សត្វពាហនៈ​រហូត​មនុស្ស ពី​ព្រោៈ​ទឹក​ដែល​រោងចក្រ​បង្ហូរ​ចូល​មាន​ក្លិនស្អុយ​អសោច ដែល​នៅ​ស្ទើ​មិនអាច​ទ្រាំ​បាន ។ photo_2016-02-17_10-52-17ចំ​ពោៈ​ពលរដ្ឋ​រស់​ភូមិ​ទួល​សំណាង ភូមិ​ដំណាក់​អំពិល របស់​ស្រុក​អង្គស្នួល ខេត្តកណ្តាល ម្នាក់ៗ​ក្រោយពី​បានទទួល​ពត៌មាន​មាន​រោងចក្រ​បង្ហូរ​ទឹកស្អុយ​ចូល​បែប​នេៈ​បាន​សម្តែង​ក្តី​ព្រួយ​បារ​ម្ម​ណ៏ ពី​ការទទួល​ឥទ្ធិពល​នៃ​សារជាតិ​គីមី ដែល​រោងចក្រ​យក​ប្រើ​ហើយ​បង្ហូរ​តាមរយៈ​បោក​គួ​ក​ខោអាវ​រួច​បង្ហូរ​ចូលមកក្នុង​ប្រឡាយ ដែល​ធ្វើ​ឲ្យ​ប៉ៈ​ពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ពួកគាត់ ។​
​ក្រុម​អ្នកភូមិ​រស់នៅ​អម​ប្រឡាយ​បាន​ទទូច​ដល់​អាជ្ញាធរ​ពាក់​មេត្តា​ចុៈ​ពិនិត្យ​ភាពមិន​ប្រក​តី​នេៈ​បន្ទាន់ ពី​ព្រោៈ​រោងចក្រ​នេៈ​មានបំណង​កាយ​លុប​លើ​លូ​បំបាត់ដាន ដោយ​ហូរ​នៅក្រោម​ដី​ចូលមកក្នុង​ប្រឡាយ​រហូត ៥-៦ កន្លែង ហើយ​បើ​មិន​ស្រូត​មក​ពិនិត្យ​ទេ​ច្បាស់​ជា​បាត់ដាន​អស់​មិន​ងាយ​និង​លុប​វិញ​ឡើយ ។​photo_2016-02-17_10-52-12
​ទាក់ទង​ការ​ត្អូញត្អែ​ខាងលើ លោក គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា លោក​មិន​បានដឹង​រឿង​នេៈ​ទេ តែបើ​រោងចក្រ​ណា​ហ៊ាន​បំពាន​ច្បាប់បរិស្ថាន លោក​និង​មាន​វិធានការ​ចុៈ​ទប់ស្កាត់​ជាបន្ទាន់ ។​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ទៀតថា បើ​ទោៈ​បី​ជា​រោងចក្រ​មានច្បាប់​សាងសង់​តែ​រោងចក្រ​នោៈ​ត្រូវមាន​ច្បាប់​បរិ​ស្ថា​នោ​ង​ដែរ ។​ហើយ​រាល់​ការអនុញ្ញាតិ​នានា​ក៏​ត្រូវគោរព​ច្បាប់បរិស្ថាន​ផងដែរ ។ ទាក់​និង​រឿង​បង្ហូរ​ទឹកស្អុយ​ចូល​ប្រឡាយ​នេៈ​ភ្លាមៗ​ក្រោយ​ទទួលបាន​ពត៌មាន​លោក​បាន​បញ្ជារ​ជំនាញ​ឲ្យ​ចុៈក​ន្លែ​ង ហើយ​លោក​និង​ធ្វើ​របាយ​ការ​ណ៏​ជូន​ថ្នាក់លើ​សុំ​ឲ្យ​រោងចក្រ​ផ្អាក​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប៉ៈ​ពាល់​ដល់​សុខភាព​ពលរដ្ឋ ជាពិសេស​លោក​ស្នើ​ឲ្យ​លុប​ផងដែរ ៕photo_2016-02-17_11-08-02