​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត​ចំនួន​១៩៣​រូប​

0

​ខេត្តសៀមរាប យុវ​សិស្ស​ចំនួន​១៩៣​រូប​មកពី​គ្រឹះស្ថានសិក្សា​ចំនួន​០៥​ក្នុង​ក្រុង​សៀមរាប ត្រូវបានធ្វើ​ការបំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប ក្រោម អធិបតីភាព​របស់លោក​ស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត និង លោកស្រី ទោម ចន្ថា នូ ផល្លា សមាជិកា​កិត្តិយស​កាកបាទក្រហម​កម្ពុជា​ខេត្ត ដោយមាន ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​សមាជិក សមាជិការ​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្ត និង លោកគ្រូ អ្នកគ្រូ​ផងដែរ ។​DSC_0068
​បន្ទាប់ពី​កិច្ច​ស្វាគមន៍ និង​សេចក្តីរាយការណ៍​របស់​លោកនាយក​វិទ្យាល័យ​អង្គរ និង​ការបំពាក់​កន្សែង​យុវជន កាកបាទក្រហមកម្ពុជា ជូន​ដល់​យុវ​សិស្ស​ទាំង​១៩៣​រូប និង ការឡើង​ធ្វើ​ចំណាប់ អារម្មណ៍ និង ការប្តេជ្ញាចិត្ត​របស់​តំណាង​យុវជន​កាកបាទក្រហម​កម្ពុជា​រួចមក មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ក្មួយៗ កូនៗ យុវជន​កាកបាទក្រហម​កម្ពុជា និង ទីប្រឹក្សា​យុវជន​នាឱកាស​នោះ​ក្នុងនាម​តំណាង​លោក​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន គណៈកម្មាធិការ​DSC_0082សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង​ក៏បាន​បញ្ជាក់​អំពី​លទ្ធផល និង​សកម្មភាព​របស់​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក្នុងការ​ចុះសួរសុខទុក្ខ​និង ចែក​អំណោយ​ដល់​ជនរងគ្រោះ​ក្នុង​ឆ្នាំ​២០១៥ ព្រមទាំង​លើកឡើង​ពី​ប្រវត្តិ​នៃ​ការបង្កើត​កាកបាទក្រហមកម្ពុជា នា​ថ្ងៃ ទី​១៨ កុ​ម្ភះ ឆ្នាំ​១៩៥៥ ដោយ​ឈរលើ​គោលការណ៍ គ្រឹះ​នៃ​ចលនា​អន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ដែល​ផ្តោតជាសំខាន់​លើ​មនុស្សធម៌​។​ម្យ៉ាងទៀត​ក៏​ជាការ​ជ្រើសរើស​បំពេញបន្ថែម យុវជន​កាកបាទក្រហម​កម្ពុជា​នៅ​គ្រប់​គ្រឹះស្ថានសិក្សា​ដែល​ត្រូវ​បានបញ្ចប់​កា​សិក្សា​នៅតាម​វិទ្យាល័យ ហើយ​ការបំពាក់​កន្សែង​យុវជន​កាកបាទក្រហម​នាពេល នេះ ក៏​ជាការ​អបអរសាទរ​ឧទ្ទិស​ដល់​ខួប​លើក​ទី​៦១ ថ្ងៃកំណើត​កាកបាទក្រហមកម្ពុជា​ផងដែរ​។​ក្នុងនោះដែរ​លោកជំទាវ​ក៏បាន​លើកឡើង​នូវ​បរិបទ​ថ្មី នៃ​មហាសន្និបាត​កាកបាទក្រហមកម្ពុជា​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សំរាប់​ឆ្នាំ​២០២០ ក្នុង​ទស្សនៈវិស័យ​រួមចំណែក​ព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ ការពារ​សេចក្តីថ្លៃថ្នូរ របស់​មនុស្សជាតិ និង ការពារ​តម្លៃ មនុស្សធម៌​របស់​ជន​រងគ្រោះ និង ដោយ​ផ្តោត​ការយកចិត្ត​ទុ​ក្ច​ដាក់​លើ​វិស័យ​ស្នូល​ទាំង​៤ ជាសំខាន់ លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​សុខភាព​និង​ថែទាំ​សុខភាព​ក្នុង​សហគមន៍ ព្រមទាំង​លើកកម្ពស់​គោលការណ៍​គ្រឹះ និង តម្លៃ​មនុស្សធម៌​របស់​ចលនា និង អភិវឌ្ឍន៍​ស្ថាប័ន អភិវឌ្ឍន៍​ធនធាន ។ លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​ទាំង ១៩៣​រូប​ត្រូវគោរព​ប្រតិបត្តិ​ពី​តួនាទី​ភារកិច្ច​ឲ្យ​ខ្ជាប់ខ្ជួន​ក្នុង​សកម្មភាព​មនុស្សធម៌​និង ធ្វើជា​គំរូ​ឈានមុខ​នៅក្នុង​សាលារៀន​ឧស្សាហ៍​ព្យាយាម​រៀនសូត្រ​ជា​គំរូ​ដល់​មិត្ត​យុវវ័យ​ត្រូវ​ធើ្វ​ការអប់រំ អនាម័យ​សុខភាព​ព្រមទាំង​ចូលរួម​ក្នុង​ការងារ​សង្គម​ពិសេស​លើ​សុវត្ថិភាព​ចរាចរ​នៅក្នុង​ក្រុង ក្នុង​បុព្វហេតុ​ចូលរួម​គាំទ្រ​ធនធានមនុស្ស​និង​សកម្មភាព​មនុស្សធម៌រ​បស់​យុវជន ដែល​អ្នក​បន្តវេន​ការងារ​យើងទាំងអស់គ្នា​។​លោកស្រី​ក៏បាន​ធ្វើការ​កោតសរសើ​រ​ផងដែរ​ដល់​ក្មួយៗ​យុវជន​កាកបាទក្រហម​កម្ពុជា​យើង ដែលមាន​ស្មារតី​ឆ​ន្ទះ ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ប្រកប ដោយ​ភាពចាស់ទុំ ក្នុង​សកម្មភាព​រួមគ្នា​អនុវត្ត​នូវ​ទិស​ស្លោក ដ៏​មាន​ខ្លឹមសារ ឲ្យ​បាន​កាន់តែច្រើន​និង​ស៊ីជម្រៅ ព្រមទាំង​ឲ្យ​បាន​កាន់តែ​ឆ្ងាយ​ជាមុន ។DSC_0087
​ក្នុងនោះ​លោកស្រី គួ​យ ណា​លីន ឃឹម ប៊ុន​សុង ក៏បាន​នាំយក​នូវ​ថវិកា​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចែកជូន​ដល់​ក្មួយៗ​ទាំង​១៩៣​នាក់ ម្នាក់ៗ​ថវិកា ១​ម៉ឺន​រៀល​ផងដែរ ៕