​ ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដកហូត​បាន​ថ្នាំញៀន​២២​គ្រាប់ ម៉ា​ទឹកកក ២​កញ្ចប់​នៅ​ស្រុក​អន្លង់វែង​

0

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ស្រុក​អន្លង់វែង ចាប់​ឃាត់ខ្លួន ខ​ណះ​ពេល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ជនសង្ស័យ​២​នាក់ ដែល​កងរាជអាវុធហត្ថ​ស្រុក ចាប់​ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​២២​គ្រាប់​និង​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦​។​

​លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ការដែល​ឈាន​ចុះទៅ ចាប់​បង្ក្រាប ករណី​គ្រឿងញៀន​ខាងលើ ដោយមាន​ការចង្អុលបង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ពុទ្ធ សារ៉ាន់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ដែល​កងរាជអាវុធហត្ថ​ចាប់ខ្លួន​នោះ​១​ឈ្មោះ​ឡៅ ស្រស់ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ២​ឈ្មោះ​ឡាយ ឈុន​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ មុខរបរ​ជាជាង​សិប្បកម្ម ។ លោក​វរសេនីយ៍ត្រី​ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក បាន​ឲ្យ​ដឹង​ទៀតថា វត្ថុតាង​ទាំងអស់​រួមមាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​wy)​ចំនួន​២២​គ្រាប់​និង​ម្ស៉ៅ​ក្រាម​ព​ណ៍សរ​២​កញ្ចប់​តូច ប្រាក់​ខ្មែរ​១២០.០០០​រៀល​។​នៅពេល​បច្ចុប្បន្ន កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័័យ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​៕

IMG_1232 IMG_1231 (1)