VIDEO ប្លន់​បានសម្រេច​ទៀតហើយ​ក្នុង​ទឹកដី​ខណ្ឌដូនពេញ ដោយ​ជនសង្ស័យ​ជិត​១០​នាក់​វាយ​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​បានសម្រេច​

0

ភ្នំពេញ  ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​ចេញពី​ក្នុង​គុម​ព្រៃ និង​បាន​ដក កាំ ភ្លើង ខ្លី​វាយ និង​ភ្ជង់​ប្លន់​យក​ម៉ូតូ​និ​ច​ពី​ជនរងគ្រោះ​ម្នាក់​ដែល​ទើប​ចេញពី​សាលារៀន​បានសម្រេច និង​ជិះ គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ប៉ុន្តែ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក ព្យាយាម​លាក់បាំង​អ្នក​សារពត៌មាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ម្តុំ​ផ្លូវរ​ទះ​ភ្លើង ចូលទៅ​បឹងកក ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ ​ជនរងគ្រោះ​មានឈ្មោះ សៅ កក្កដា អាយុ​២២​ឆ្នាំ មានមុខរ​បរជា​សិស្ស​សកល​វិទ្យាល័យ​ន័​រ​តុ​ន បច្ចុប្បន្ន​ស្នាក់នៅ​ម្តុំ​ផ្សា​ទួល​ទំពូង ខណ្ឌចំការមន ។​
​ ​បើតាម​ការរៀបរាប់​ពី​មិត្ត​ភក្ត្រ​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​SUZUKI NEX ព​ណ៍ស ពាក់​ស្លាក​លេខ កណ្តាល 1P-4373 ជិះ​ចេញពី​រៀន​នៅ​ម្តុំ​ជ្រោយចង្វារ បំណង​ទៅលេង​ផ្ទះ​មិត្ត​ភក្ត្រ ខ​ណះ​មកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ស្ងាត់​ហើយ​ងងឹត​ផង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ជិត​១០​នាក់ បាន​រត់​ចេញពី​ក្នុង​គុម​ព្រៃ បាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​បាញ់ និង​វាយ​ប្លន​យក​ម៉ូតូ​ពី​ជនរងគ្រោះ​បានសម្រេច រួច​គេចខ្លួនបាត់​តែម្តង ។ បន្ទាប់ពី​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ជាច្រើន​នាក់​បានមក​អន្តរាគមន៍​ភ្លាមៗ ដល់​កន្លែងកើតហេតុ ចំណែក​ជនរងគ្រោះ​បាន​ទំនាក់ទំនង​ទៅ​មិត្ត​ភក្ត្រ ឱ្យមក​យក​និង​ដឹក​ខ្លួន​ទៅ​ដាក់ពាក្យ បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​ស្រះចក​ផងដែរ​។​

ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ហួសចិត្ត​នោះ នៅពេល​អ្នក​សារពត៌មាន​យើង​ទៅ​សួរនាំ​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍នគរបាល​ស្រះចក បែរជា​សមត្ថកិច្ច​ព្យាយាម​លាក់បាំង​ដោយ​បែរជា​និយាយថា គ្មាន​រឿង​អ្វី​នោះទេ គ្រាន់តែ​ឈ្លោះ​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ ៕