រថយន្តសាំយ៉ុង បុកកង់បុរសចំណាស់ម្នាក់ពេញទំហឹង រងរបួសយ៉ាងធ្ងន់ធ្ង

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១៩និង១៥នាទីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅលើ កំណាត់ផ្លូវជាតិលេខ៦៧B.ស្ថិតនៅក្នុងភូមិថ្នល់ថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខណះពេលជនរងគ្រោះកំពុងជិះកង់នៅតាមផ្លូវ ត្រូវបានIMG_1257រថយន្តសាំយ៉ុងបុកយ៉ាងពេញទំហឹង បណ្តាលអោយរងរបួសយ៉ាងធ្ងន់ធ្ង។សមត្ថកិច្ច ប៉ូលិសសណ្តាប់ធ្នាប់ស្រុកអន្លង់វែង បានអោយដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបុកនោះ មានឈ្មោះកង ចេវ ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិដីថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងដើម្បីជួយសង្គ្រោះ។សមត្ថកិច្ចប៉ូលិស បានបន្តទៀតថា រីឯចំណែករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ បានបើករថយន្ត រត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវបន្ត៕IMG_1256 IMG_1257