សមត្ថកិច្ចដើរល្បាតនៅពេលយប់ ឃាត់ខ្លួនក្មេង២នាក់ ឆែកឆេ រកឃើញថ្នាំញៀនចំនួន២គ្រាប់ជាប់និងខ្លួន

0

ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង២២និង១៥នាទីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ ក្មេងប្រុសចំនួន២នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ខណះពេល កម្លាំងសមត្ថកិច្ចអន្តរាគមន៍ ពិសេសចំនួន៨នាក់ កំពុងដើរល្បាតនៅពេលយប់ ក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏បានហៅក្មេងទាំង២នាក់នោះIMG_1260 ឈប់ហើយធ្វើការ ឆែកឆេរកឃើញថ្នាំញៀនចំនួន២គ្រាប់នៅក្នុងហោប៉ាវខោ។លោកអនុសេនីយ៍ឯក សំ សាត អធិការរងនគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា បានចេញល្បាត នៅក្នុងភូមិសាស្ត្រស្រុក បានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ១/ឈ្មោះវ៉ុត ចាន់នេត ភេទប្រុសអាយុ១៩ឆ្នាំរស់នៅក្នុងភូមិសាលារ៉ាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ២/ឈ្មោះ បេង វិចាយ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិសាលារ៉ាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។សមត្ថកិច្ចប៉ូលិស បានបន្តទៀតថា លទ្ធផល កម្លាំងយើង បាបឆែកឆេរកឃើញថ្នាំញៀន ចំនួន២គ្រាប់ ដែលនៅនឹងខ្លួន របស់ឈ្មោះវ៉ុត ចាន់នេត ករណីនេះ កម្លាំងជំនាញយើងបានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕IMG_1260 IMG_1263 IMG_1262