ក្រុមការងារមន្ទីរអធិការកិច្ចខេត្តចុះធ្វើឯកសារសាវតាដីទំនាស់៥ហិកតា របស់ប្រជាពលរដ្ឋ៣៥គ្រួសារជាមួយមន្ត្រីសុរិយោដីនៅភូមិសន្ទៃ

0

ខេត្តកំពង់ឆ្នាំង៖ លោក សោមសុជាតា ប្រធានមន្ទីរអធិការកិច្ចខេត្តនៅព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៦ បានអោយដឹងថា៖ យោងតាមបណ្តឹងប្រជាពលរដ្ឋ៣៥គ្រួសារនៅភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ និងដោយមានការប្រគល់ភារកិច្ចពីលោកប្រធានក្រុមការងារចំរុះថ្នាក់ខេត្តលោកបានDSC04782ដឹកនាំក្រុមការងាររបស់មន្ទីរចុះមកភូមិសន្ទៃ ឃុំពង្រ ក្នុងថ្ងៃនេះគឺដើម្បីជួបប្រជាពលរដ្ឋជាម្ចាស់បណ្តឹងទាំង៣៥គ្រួសារធ្វើឯកសារសាវតាដីធ្លីទំនាស់ ដែលពួកគាត់បានកាន់កាប់ ហើយបូកសរុបទិន្នន័យដីទំនាស់រាយការណ៍ជូនក្រុមការងារចំរុះថ្នាក់ខេត្តដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងដោះស្រាយរឿងទំនាស់ដីធ្លីខាងលើនេះ។លោក សោម សុជាតា បានបញ្ជាក់អោយដឹងទៀតថា៖ កាលពីខែមករា ឆ្នាំ២០១៦ លោក ចេងញ៉ាន់ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចំរុះថ្នាក់ខេត្ត បានដឹកនាំក្រុមការងារចំរុះខេត្តចុះមកពិនិត្យភូមិសាស្ត្រដីទំនាស់ម្តងរួចមកហើយ និងបានប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋជាម្ចាស់បណ្តឹងអោយពួកគាត់ត្រៀមប្រមូលយកឯកសារពាក់ពន្ធ័និងការកាន់កាប់ដីធ្លីទើបថ្ងៃនេះលោកបានដឹកនាំក្រុមការងាររបស់មន្ទីរអធិការកិច្ចខេត្តចុះមកធ្វើការងារនេះ ដោយសួរនាំធ្វើឯកសារអោយបានច្បាស់លាស់ តើគាត់កាប់កាប់ដីពីឆ្នាំណា តាមរយះអ្នកណា មានទំហំប៉ុន្មាន និងមានព្រុំប្រទល់ដីជុំវិញជាមួយអ្នកណា។ដោយឡែកនៅពេលបានទិន្នន័យនេះហើយ ក្រុមការងាររបស់មន្ទីរសុរិយោដីស្រុក និងខេត្តត្រូវចុះមកវាស់វែងជាក់ស្តែងរកទំហំដីទំនាស់យកមកប្រៀបធៀបសិក្សា ជាមួយបណ្ណ័កម្មសិទ្ធដីធ្លី២បណ្ណ័ របស់មន្ត្រីសុរិយោដីម្នាក់ និងប្រជាពលរដ្ឋម្នាក់ ដែលប្រជាពលរដ្ឋប្តឹងថាបានធ្វើបណ្ណ័រំលោភយកដីចំការរបស់ពួកគាត់ចំនួន៥ហិកតា ដើម្បីដោះស្រាយដោយតម្លាភាព។ ចំណែកចំណុចទំនាស់ថាដីទំនាស់ស្ថិតនៅក្នុងដីភូមិសន្ទៃ ឬដីភូមិភ្នំតូច ឃុំពង្រនោះក្រុមការងារចំរុះខេត្ត មិនទាន់ស្រាវជាវដឹងនៅឡើយទេ។ទាក់ទងនិងរឿងទំនាស់ដីចំការចំនួន៥ហិកតាក្នុងភូមិសន្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភះនេះដែរ ប្រជាពលរដ្ឋជាម្ចាស់ដីចំការ២កន្លែងលើដីទំនាស់គឺ ១លោក សោម សារិន ២លោក ព្រុំ ឆើល និង៣ស្ត្រី ទុយសុំ ជាប្រពន្ធ បាននិយាយអោយដឹងថា៖ ពួកគាត់បានកាប់កាប់ដីចំការនេះតាមរយះលោក សោម ឈឹង មេភូមិចាស់ចែកអោយក្នុងឆ្នាំ១៩៨៦ ហើយពួកគាត់បានដាំដើមស្វាយ ខ្នុរ បានធំៗគិតមកដល់ពេលនេះមានរយះពេល៣០ឆ្នាំមកហើយ ហេតុអ្វីទើបតែនៅក្នុងឆ្នាំ២០១៥ ម្ចាស់បណ្ណ័ទាំង២នាក់មកអះអាងថាជាដីកម្មសិទ្ធរបស់ពួកគេទៅវិញ ហើយក្នុងបណ្ណ័ដីពួកគេនោះ គឺជាដីស្ថិតក្នុងភូមិភ្នំតូចឯណោះទេ។ដោយឡែកទាក់ទងនិងដីទំនាស់ចំនួន៥ហិកតា ស្ថិតនៅក្នុងភូមិណានោះ លោក សូ យឺន អាយុ៦៦ឆ្នាំ អតីតៈជាប្រធានក្រុមសាមគ្គីចាស់ក្នុងឆ្នាំ១៩៧១៩ ដល់ឆ្នាំ១៩៩៣ និងលោក ប៉ែន ចាន់យឿន មេភូមិសន្ទៃ បច្ចុប្បន្ន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភះនេះបានអះអាងថា៖ ដីទំនាស់ទាំង៥ហិកតានេះគឺពិតជាស្ថិតនៅក្នុងភូមិសន្ទៃពិតមែន ហើយកាលពីក្រុមនិសិត្សចុះមកវាស់វែងដីធ្លីក៏អាជ្ញាធរភូមិឃុំ ទទួលស្គាល់ដីចំណុចនេះជាដីស្ថិតក្នុងភូមិសន្ទៃដែរ។
ចំណែកក្នុងបណ្ណ័ដីធ្លីរបស់បុគ្គល២នាក់ខាងលើចេញឆ្នាំ១៩៩៥ ដាក់ថាដីទំនាស់ចំណុចនេះជាដី
ភូមិភ្នំតូច គឺជារឿងខុសស្រឡះតែម្តង ហើយប្រជាពលរដ្ឋរាប់រយគ្រួសារក្នុងភូមិម្តេចក៏ធ្វើបណ្ណ័កម្មសិទ្ធមិបាន គឺធ្វើបានតែបុគ្គល២នាក់នោះទៅវិញ។ រឿងនេះប្រជាពលរដ្ឋទាំង៣៥គ្រួសារសំណូមពរដល់ ក្រុមការងារចំរុះថ្នាក់ខេត្ត និងលោកអភិបាលខេត្តកំពង់ឆ្នាំង មេត្តាស្រាវជ្រាវនិងដោះស្រាយរឿងនេះ ដោយយុត្តិធម៌ជូនពួកគាត់ផង៕DSC04776 DSC04803 DSC04802 DSC04782