សមត្ថកិច្ច​ចំរុះ ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​​គ្រឿងញៀន​៤​នាក់រួចបញ្ជូន​បញ្ចូនទៅ​តុលាការ​

0

 

​កំពង់ធំ​= សមត្ថកិច្ច​ចំរុះ​ក្រុង​ស្ទឹងសែន​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៤​នាក់​នៅ​ចំនុច​ភូមិ​ទី​៧ សង្កាត់​កំពង់ធំ​ក្រុង​ស្ទឹងសែន​កាលពី​យប់​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​ហើយ​បា​នប​ញ្ចូ​ន ទៅកាន់​សាលាដំបូង​ខេត្តកំពង់ធំ ព្រឹក​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​។​​លោក​វរៈ​សេនី​យ៏​ឯក កែវ សុផល ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​ជា​ប្រធានការិយាល័យ​ប្រឆាំង​បទ​គ្រឿងញៀន បាន​ប្រាប់​ឲ្យ​ដឹងថា​!​ជុំវិញ​ករណី​បង្ក្រាប​ជនសង្ស័យ​ចែកចាយ និង​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​.​ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​លោក​អ៊ិត សុធា​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ កាលពី​យប់​ថ្ងៃទី​១៨ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ អោយកំលាំង​របស់លោក​បាន​សហការគ្នាជាមួយ​កំលាំង​អធិការដ្ឋាន​ក្រុង​ស្ទឹងសែន​ធ្វើការ​ឃាត់ខ្លួន​បាន​ករណី​មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​បាន​ចំនួន​៤​នាក់ ដែល​កំពុង​ប្រព្រឹត្តិ​ស្ថិតនៅ​ក្នុងភូមិ​ទី​៧ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន យកមក​សួរនាំ ទើប​ដឹងថា​ពួកគេ​២​នាក់​ជា​អ្នក​ចែកចាយ​ទី​១.​ឈ្មោះ គ្រី​ល បី​ត ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ព្រៃ​គុយ ស្រុក​កំពង់ស្វាយ ទី​២.​ឈ្មោះ លី ម៉េង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្របៅ សង្កាត់​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ហើយ​និង​អ្នកប្រើប្រាស់​ចំនួន​២​នាក់​ទៀត​១.​ឈ្មោះ ឌុល ម៉េង​លី ភេទ​ប្រុស​អាយុ​ប្រហែល​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ជាតិ ឃុំ​បារាយ​ណ៏ ស្រុក​បារាយ​ណ៏ ២.​ឈ្មោះ ឃា​ម រត​នះ ភេទ​ប្រុស​អាយុ​២១ ឆ្នាំ​រស់នៅ​ភូមិ​ពោធិ៍​បាក់ករ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​៣​កញ្ចប់​តូច ទម្ងន់​០,៤​ក្រាម ទូរស័ព្ទដៃ​៣​គ្រឿង និង​សម្ភា​រះ​ប្រើប្រាស់​មួយចំនួនទៀត បន្ទាប់មក​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ​ចាត់ការ​បន្ត​តាម​និ​ត្តិ​វិធី​ច្បាប់​កាល​ព្រឹក ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦៕20160219_085233 20160219_084323 20160219_083016 (1)
​ ​