ប្រ​តី​ភូ​ក្រ​សូង​ដែនដី​ចុះ​ធ្វើការ​វាស់វែង​ដី​ឆ្នេរ​ឯករាជ្យ​​ដើម្បីស្រង់​ទិន្នន័យ​អនុវត្តន៍​ចរាចរណ៍​តាមសេចក្ដីណែនាំ​លេខ​០០១​របស់​រាជរដ្ឋាភិបាល​

0


​ខេត្ត​ព្រះសីហនុ​៖ គ​ណះ​ប្រតិភូ​អន្តរ​ក្រ​សូង ដឹកនាំ លោក ហង្ស សុភ​សំភារ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម​សំណង់​និង​សុរិយោដី​រូ​ម​និង​មន្ត្រី​ជំនាញ​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត​ព្រ​ហ​សីហនុ​ជាច្រើនរូប​នា​រសៀល​ថ្ងៃទី​១៨​គុ​ម្ភះ​ឆ្នាំ​២០១៦​នេះ​បាន​ចុះ​ធ្វើការ​វាស់វែង​ដី​ឆ្នេរ​និង​ដី​ចំណី​ឆ្នេរ​ឯករាជ្យ​និង​សំណង់​របស់​ក្រុមហ៊ុន ស៊ាន ឈុន​ហេង ដែលជា​ក្រុមហ៊ុន​របស់​ប្រពន្ធ​លោក ស្បោង សារ៉ាត់ អ​តី​តៈ​អភិ បាល​ខេត្ត​ព្រះសីហនុ រូ​ម​និង​សំណង់​ក្រុមហ៊ុន​សណ្ឋាគារ​ខ្សាច់មាស ក្នុង​គោលបំណង​វាស់វែង​ស្រង់​ទិន្នន័យ​ពិតប្រាកដ​កំណត់​អំពី​ផល​ប៉ះ​ដី​ចំណី​ឆ្នេរ​ដើម្បី​អនុវត្តន៍​ផ្លូវច្បាប់​តាម​ចរាចរណ៍​ណែនាំ​លេខ​០១​របស់​រាជរដ្ឋាភិបាល​។​20160218_152108
​ ​.​លោក ហង្ស សុភ​សំភារ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយ៍កម្ម សំណង់ និង សុរិយោដី​បាន​មានប្រសាសន៍ប្រាប់​ឲ្យ​ដឹងថា​ការចុះវាស់វែង​នេះ​ធ្វើ​ឡើយ​បន្ទាប់ពី​មានការ​ប្រជុំ​ជាច្រើនលើក​រូ​ចមក គ​ណះ​ក​ម្មា​ធិ​ការ​ថ្នាក់​ក្រសួង​ដឹកនាំ ដោយ​រូបលោក​ផ្ទាល់ ដើម្បី​ធ្វើការ​វាស់វែង ស្រង់​ទិន្នន័យ តាម​បណ្តោយ​ឆ្នេរ​មួយចំនួន ក្នុងនោះ​ឆ្នេរ​ចំណុច​ការដ្ឋាន​របស់​ក្រុមហ៊ុន ប្រព​ន្ឋ​លោក ស្បោង សា​រ៉ា​ត នេះ​ជាដើម​។​ការវាស់វែង​នេះ​ពុំទាន់​កំណត់ថា ការដ្ឋាន​របស់លោក​ជំទាវ ឈាង ឈន់ ហេង​រំលោភ​លើដី​ចំណី​សមុទ្រ​រឺ​យ៉ាងណា​នោះទេ​។20160218_151219​លោក ហង្ស​សុភ​សំភារ បន្តថា បន្ទាប់ពី ស្រង់ ទិន្នន័យ​បាន​គ្រប់​ជ្រុងជ្រោយ​រួចហើយ លោក នឹង​បញ្ជូន​ឯកសារ​ទាំងនោះ​ទៅ​គ​ណះ​ក​ម្មា​ធិ​ការ​ថ្នាក់ ជាតិ​ប្រជុំពិភាក្សា​លំអិត​អំពី​ផលប៉ះពាល់ ដើម្បី​ឈានទៅ​អនុវត្ត​ន៏ សេចក្តីសម្រេច​របស់​ឯក​ឧ​ត្ត​ម អ៊ឹម ឈន់ លឹម ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​និង​អភិ​វ​ឌ្ឌ្យ​ន៏​ឆ្នេរសមុទ្រ​កម្ពុជា​។​
​ ​ជុំវិញ​សកម្មភាព របស់​ថ្នាក់ដឹកនាំ ថ្នាក់​ខេត្ត ថ្នាក់​ក្រសួង​កន្លងមក បានធ្វើអោយ​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ​ណ៏​សារ​ទរ​យ៉ាងខ្លាំង​ហើយ​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា​រាល់​សំណង់​ទាំងអស់​ដែល​បាន នឹង កំពុង​រំលោភ​ចំណី​ឆ្នេរ​នឹងត្រូវ​ដកហូត​ក៏ដូចជា​វាយកម្ទេច​ចោល​វិញ​ដើម្បី​ទុកជា​ប្រ​យោ​ជ​ន៏​រួម​វិញ​បំរើ ផលប្រយោជន៍​ជា​សាធ​រណៈ​លើ​វិស័យ​ទេសចរណ៍ ។​20160218_150820
.​គួរបញ្ជាក់​ផងដែរ​ថា​ការចេញ​ប្លង់​កម្មសិទ្ធិ​លើដី​ឆ្នេរ​ឯករាជ​ខាងលើនេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក៍​ដូចជា​ការចេញ​ច្បាប់​អនុ​ញា​ត្តិ​ការសាងសង់​សំណង់​ផ្សេងៗ​ដូចជា​សំណង់​សណ្ឋាគារ​ឬ​សំណង់​ខុន​ដូរ​កំពស់​ពីរ​២៥​ទៅ​៣៥​ជាន់​រូ​ច​ហើយ​នោះ​គឺជា​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​ផ្ទុយ​ទៅ​និង​ខ្លឹមសារ​ចរាចរ​ណែនាំ​លេខ​០១​របស់​រាជរដ្ឋាភិបាល​ពីព្រោះ​ចរាចរ​ណែនាំ​លេខ​០១(​សរ​ណន​)​របស់​រាជរដ្ឋាភិបាល​បានសម្រេច ជា​ផ្លូវការ​នៅ ថ្ងៃទី​០៣​ខែ​កុ​ម្ភះ​ឆ្នាំ​២០១២​ចំណែកឯ​ប្លង់​កម្មសិទ្ធិ​ដែល​ផ្តល់ជូន​ឲ្យ​ក្រុមហ៊ុន ស៊ាន ឈុន ហេង ប្រពន្ធ​លោក​ស្បា​ង សា​រ៉ា​ត​អតីត​អភិបាលខេត្ត​ព្រះសីហនុ​ក៍​ដូ​ជា​ក្រុមហ៊ុន​ថៅកែ​ខ្សាច់ មាន​(​លោក អ៊ូ​ឆា យ​)​ទើបតែ​ធ្វើឡើង នៅក្នុង​ឆ្នាំ​២០១៣ ហើយ​ច្បាប់​សាងសង់​សំណង់​ផ្សេងៗ​ក៍​ទើប និង​ធ្វើការ​អនុ​ញា​ត្តិ​នៅក្នុង​ឆ្នាំ​២០១៥​ថ្មីៗ​នេះ​តែ​ប៉ុ​ណ្ណុះ​។​ទាំងនេះ​ជា​បញ្ហារ​មួយ​ដែល​រាជរដ្ឋាភិបាល​គួរ​ធ្វើការ​ពិនិត្យឡើងវិញ​ចំពោះ​ភាពមិន​ប្រ​ក្រី​ដូច​បាន​រៀបរាប់​ខាងលើ​ដើម្បី​មាន​វិធានការ​បន្ទាន់​មន្ត្រី​ដែលមាន​ការពាក់​ព​ន្ធ័​ធ្វើជា​ត្រីងៀត​ឆ្លៀត​ពង​បង្ករ​ឲ្យ​ភាព​វិក​វរ​ក្នុងសង្គម​ហើយ​នេះ​ក៍​ជា​បញ្ហារ​មួយ​ដែល​គណៈ​ប្រឆាំង​កំពង់​លើ​យកមក​ធ្វើជា​វិធាន​បទ លើ ផ្លូវ នយោបាយ​ផងដែរ ៕