ជនសង្ស័យ​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ដកហូត​ថ្នាំញៀន​បាន​១០​កញ្ចប់​

0


​ខេត្តកំពង់ឆ្នាំង​៖​ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​សម្ថ​កិច្ច​នគរបាល​ធ្វើកា​ចាប់រ​ឃាត់ខ្លួន ជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ស្រុក​សាមគ្គី​មានជ័យ និង ក្រុង​កំពង់ឆ្នាំង នៅពេល​ជនសង្ស័យ​ទាំងនេះ​បានធ្វើ​សកម្មភាព​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំញៀន​នៅ កន្លែង​២​ផ្សេងគ្នា ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​សាមគ្គី​មានជ័យ​។​
​ ​សមត្ថកិច្ច​បានអោយដឹង​ថា​៖ ករណី​ទី​១​នៅ​ម៉ោងជាង​១​រសៀល ថ្ងៃទី​១៧ ខែ​កុ​ម្ភះ សម ត្ថ​កិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ នៅ​ចំណុច​វត្ត​យាយ​ទេព ស្ថិតនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដែលមាន ១.​ឈ្មោះ សឿង សិលា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ទី​២.​ឈ្មោះ វិបុល រតនា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​ថ្នាំ​ប្រភេទ​ម៉ា​ទឹកកក 0១​កញ្ចប់ ។​f4
​ចំណែកឯ​ករណី​ទី​២ នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ល្ងាច​ថ្ងៃ​ដដែល សមត្ថកិច្ច​នគរ បាល​ស្រុក​សាមគ្គី​មានជ័យ សហការ​ណ៏​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ចាប់​ឃាត់​បាន​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុន ផល្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​មា​.​នក ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ពីបទ​រក្សាទុក​និង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់ និង​ជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​បានធ្វើកា​រ​តាមដាន​ជា​យូរ​មកហើយ ក្នុងពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បានរ​ក​ឃើញ​នូវ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក​ចំនួន​០៩​កញ្ចប់ ។​
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ការបង្ក្រាប​គ្រឿងញៀន​ទាំង​២​ករណីនេះ​គឺធ្វើឡើង​ដោយមាន​កិច្ចសហការ​ណ៏​ជាមួយ​ប្រជាពលរដ្ឋ​ល្អ ទើប​ឈានទៅដល់​ការកំណត់​មុខសញ្ញា​ជនសង្ស័យ ដោយ​ដាក់​កម្លាំង​ឃ្លាំមើល​និង​ព័ទ្ធ​ចាប់ខ្លួនបាន​តែម្តង ។​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​បន្ត និង​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕f2 f1