រថយន្ត​កុងតឺន័រ​ដឹក​ស៊ីទែន​ខ្នាត​ធំ​១​គ្រឿង ផ្អៀង​បោក​ប៉ះ​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​កកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង​

0

​ភ្នំពេញ ៖​រថយន្ត​កុងតឺន័រ​ដឹក​ស៊ីទែន​ខ្នាត​ធំ​មួយគ្រឿង​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង លុះ​មកដល់​ចំណុច​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្បែរ​ផ្សារ​ឯករាជ​៣ ស្ថានភាព​ផ្លូវ​មាន​រថយន្ត​កុងតឺន័រ ដឹក​ទំ​ទំនិញ​ឆ្លងកាត់​ច្រើន​មានការ​ស្រុត ទើប​បណ្ដាលអោយ​រថយន្ត​ផ្អៀង​បោក​ទៅ​ប៉ះ​និង​បង្គោល​ភ្លើង បាក់​អស់​មួយ​ដើម និង​ដាច់​ខ្យែ​រ​ភ្លើង​រប៉ាត់រប៉ាយ​បង្កអោយមាន​ការកកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ ​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បានឃើញ​រថយន្ត​កុងតឺន័រ មួយគ្រឿង​មាន​ដឹក​ស៊ីទែន​ខ្នាត​ធំ​មួយ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A-0010 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​

ចង្កូត​ផ្អៀង​បោក​ប៉ះ​បង្គោល​ភ្លើង​បាក់​អស់​១​ដើម​និង​ខូចខាត​ចំនួន​២​ដើម​ទៀត ថែមទាំង​ដាច់​ខ្សែរ​ភ្លើង រប៉ាត់រប៉ាយ​ពេញ​ផ្លូវ​កកស្ទះ​ចរាចរ​ជាច្រើន​មក​។​ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកជួយ​អន្តរាគមន៍ សំរួល​ចរាចរ​និង​បាន​ទំនាក់ទំនង ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​ត្រួតពិនិត្យ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ​Image1 Image2 Image3