អ្នក​ចែកចាយ​គ្រឿងញៀន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅកាន់​តុលាការ ខេត្ត​នៅ​រសៀល​

0

ខេត្តសៀមរាប នៅ​ម៉ោង​២២​និង​៤០​នាទី​ក្នុង​ថ្ងៃទី​១៦ ខែ​ក​ម្ភះ ឆ្នាំ​២០១៦ កំ​ម្លាំ​ង​របស់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាម​យ​យ​កំ​ម្លាំ​ង​ប៉ុ​ស្ត៏​រដ្ឋបាល​សង្កាត់​ជ្រាវ ធ្វើ​សកម្មភាព​បង្ក្រាប​​បទល្មើស​ករណី​រក្សារ​ទុក​ដោយ​ខុសច្បាប់​នៅ​សា​ធាតុ​ញៀន​ស្ថិតនៅ​ចំណុច​ភូមិ​ក្រសាំង​សង្កាត់​ជ្រាវ​​ក្រុង ខេត្តសៀមរាប និង​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​និង​ដកហូត​គ្រឿងញៀន ប្រភេទ​​ម៉ា​ទឹក កក ចំនួន​១​កញ្ចប់ ម៉ូតូ​១​គ្រឿង បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​សាកសួរ​លោក​វ​រះ​សេនីយ​ទោ អ៊ុំ​សា​អាត​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹង​ដែរ​ថា​​ជនសង្ស័យ​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពីបទ​រក្សារ​ទុក ដោយ​ខុសច្បាប់​នៅ​សា​ធាតុ ញៀន នោះ​មាន​
​ឈ្មោះ តាប់​វិចិត្រ​ភេទ ប្រុស កើត​នៅ​ឆ្នាំ​១៩៩៤៦ មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ ក្តុល​ឃុំ កំពង់​ភ្លុក​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​១៧ ខែ​ក​ម្ភះ ២០១៦​ពីបទ​រក្សាទុក​និង​ប្រើប្រាស់​ទី​២​ឈ្មោះ​ទ្បាំ​ប៊ុនថន ភេទ​ប្រុស​កើត​នៅ​ឆ្នាំ​១៩៩៦ មុខរបរ​នេសាទ​ត្រី​មាន​ទីលំនៅ​ភូមិ​ដីក្រហម​ឃុំ កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ម៉ោង​១០​និង​៤០​នាទី ថ្ងៃទី​១៧ ខែ​ក​ម្ភះ​ឆ្នាំ​២០១៦ ពីបទ​រក្សាទុក​និង​ប្រើប្រាស់
​ទី​៣​ឈ្មោះ​ដឿ​ន​រី ភេទ​ប្រុស​កើត​នៅ​ឆ្នាំ​១៩៩៧ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ឪ​ទ្បោ​ក ឃុំ បាគង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​១៧ ខែ​ក​ម្ភះ​ឆ្នាំ​២០១៦ ពីបទ​រក្សាទុក​និង​ប្រើប្រាស់ ទី​៤​ឈ្មោះ​លី​តុលា ភេទ​ប្រុស​កើត​នៅ​ឆ្នាំ​១៩៩៧ មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​ដីក្រហម ឃុំ កំពុង​ភ្លុក​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឃាត់ខ្លួន​នៅ​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១៧ ខែ​ក​ម្ភះ​ឆ្នាំ​២០១៦ ពីបទ​រក្សាទុក​និង​ប្រើប្រាស់ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ រួម​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​នៅ រសៀល​​ថ្ងៃទី​១៧​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​នេះ​ចាត់ការ​តាមផ្លូវ​ច្បាប់​។IMG-20160217-WA0069