ប្រកួត​កីឡាបាល់ទាត់​ទទួល​ពានរង្វាន់​សម្តេច​តេ​ជោ​ហ៊ុនសែន នៅ​ខេត្តកំពង់ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​៖ ការប្រកួត​កីឡាបាល់ទាត់​ជ្រើសរើស​ជើងឯក ពានរង្វាន់​សម្តេច តេ​ជោ​ហ៊ុន សែន លើក​ទី​១០​ឆ្នាំ​២០១៦ បានចាប់ផ្តើម​ដំណើរការ នៅ​រសៀល​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅតាម​ខេត្ត​មួយចំនួន​ក្នុង​ព្រះ​ជាណា​ចក្រ​កម្ពុជា ដោយឡែក​នៅ​ខេត្តកំពង់ឆ្នាំង ក៏មាន​ការរៀបចំ​មួយ​ប្រកួត​ជា​កិច្ច​បើក​ដំណើរការ​ផងដែរ រវាង​ក្រុម​កីឡាករ​ឬ​ទ្ឋិ​សែន​ខេត្តកំពង់ឆ្នាំង​ម្ចាស់ផ្ទះ បានឈ្នះ​ក្រុម​កីឡាករ​មកពី​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ៣​ទល់​និង​២​។
​ ​គណៈ​កម្មក​រៀបចំ​ការប្រកួត​បានអោយដឹងថា​៖ នៅក្នុងពេល​ចាប់ផ្តើម​ប្រកួត នៅ​វគ្គ​ទី​១​ប្រកួត​ដល់​នាទី ទី ៤២ ក្រុម​កីឡាករ​ឬ​ទ្ឋិ​សែន​ម្ចាស់ផ្ទះ រកបាន​មួយ​គ្រាប់​មុន ដែល​ទា​ត់ប​ញ្ជូ​ល​ទី ដោយ​កី​ឡករ​ពាក់អាវ​លេខ​១៣ ឈ្មោះ ស្លេះ សេន ប៉ុន្តែ​គ្រាប់​បាល់​មួយ​នេះ គឺ​បាន​ជួយ​បន្ថែម​ដោយ​កីឡាករ ពាក់អាវ​លេខ​៨ របស់​ខេត្តបាត់ដំបង ឈ្មោះ ពេ​ជ សុវណ្ណារ៉ា​ដែល​ព្យាយាម​ទប់​បាល់​អោយចេញ តែ​ភ្លាត់ស្នៀត​ចូល​ខ្លួនឯង​។ ចប់​ការប្រកួត​វគ្គ​ទី​១​ល​ទ្ឋ​ល​ផល ជា​បណ្តោះ អាសន្ន ក្រុម​ម្ចាស់ផ្ទះ ឈ្នះ ខេត្តបាត់ដំបង ១-០ ។2
​ពេល​ចូលដល់​វគ្គ​ទី​២ ការប្រកួត​បាន​៤​នាទី​ក្នុង​វគ្គ ស្មើនឹង​នាទី ទី​៤៩ ក្រុម​កីឡាករ​ខេត្តបាត់ដំបង​សងសឹក​បាន​១​គ្រប់​វិញ ដែល​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ពាក់អាវ​លេខ​៣ ឈ្មោះ ជួន តុលា ។ ដោយ​ការ​វាយ​សម្រុក​វិញ​របស់​ក្រុម​ម្ចាស់ផ្ទះ​ធ្វើអោយ​នៅ​នាទី​ទី ៥៣ ក្រុម​ម្ចាស់ផ្ទះ រកបាន​មួយ​គ្រាប់​ទៀត ដោ យ​ទាត់ បញ្ចូល​ទី​ដោយ កីឡាករ​ពាក់អាវ​លេខ​១០ ឈ្មោះ ជឹម សុ​ដា​រិ​ទ្ឋ និង​នៅ​នាទី​ទី​៦២ កីឡាករ​ពាក់អាវ​លេខ ៨ ឈ្មោះ សុះ សា​ឯល ជា​ម្ចាស់ផ្ទះ​រកបាន​មួយ​គ្រាប់ ធ្វើអោយ​ល​ទ្ឋ​ផល ជា​បណ្តោះអាសន្ន នៅ​នាទី ទី​៦២ ម្ចាស់ផ្ទះ​ឈ្នះ​ក្រុមកីឡា​ខេត្តបាត់ដំបង​៣-១ ។1
​លុះ​ចូលដល់​នាទី​ទី ៦៣ ខណៈ ដែល​ក្រុម​ម្ចាស់ផ្ទះ​កំពុង​សប្បាយ​នឹង​ជ័យជំនះ គាប់​ជួន​ក្រុមកីឡា​ខេត្តបាត់ដំបង សម្រុក​សងសឹក​ផង ធ្វើអោយ​កីឡាករ​ពាក់អាវ​លេខ​៧ ឈ្មោះ អ៊ុំ ពេជ្រ​ពន្លឺ របស់​ខេត្តបាត់ដំបង មានឱកាស​ទាត់​ចួ​ល​ទី​ខេត្តកំពង់ឆ្នាំង បាន​គ្រាប់​វិញ ។ ការប្រកួត​យ៉ាង​សិ្វ​ត​ស្វា​ញ រហូត​ចប់​ការ​ប្រ កួត ៩០​នាទី និង​បន្ថែម​ម៉ោង ៣​នាទី​ទៀត ក៏​ល​ទ្ឋ​ផល​នៅ​មិន​ប្រែប្រួល គឺ​ក្រុមកីឡា​ករបាត់​ទាត់​ឬ​ទ្ឋិ​សែន ខេត្តកំពង់ឆ្នាំង បានឈ្នះ​ក្រុម​កីឡាករ​ខេត្តបាត់ដំបង ដោយ​ពិន្ទុ ៣​ទល់​និង​២ ។​ ​គណៈ​កម្មក​រៀបចំ​ការប្រកួត​បានអោយដឹងថា​៖ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់ សម្តេច​តេ​ជោ ហ៊ុន សែន នេះ​បាន​ធ្វើឡើង តាម​បណ្តា​ខេត្ត​ក្រុង​មួយចំនួន ដោយ​ទាត់​ជម្រុះ​តាម​ពូ​ល និង​យក​អ្នក​ជាប់​លេខ​១​ដល់​លេខ​៣​ក្នុង​ពូ​ល ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័​ត្ត​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ប្រកួត​ផ្តាច់​ព្រ័ត យក​​លេខ​១-២-៣ ទទួលយក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​តែម្តង ៕