អគ្គីភ័យ​បាន​លេប​ត្របាក់​សិប្បកម្ម​ដំបាញ​សូត្រ​អង្គរ មួយកន្លែង​នៅ​ស្រុក​ពួក​ខូចខាត​អស់ទាំង​ស្រុង​

0

​ខេត្តសៀមរាប នៅ​ម៉ោង​១២​និង​៤០​នាទី​ថ្ងៃត្រង់​ក្នុង​ថ្ងៃទី​១៨​ខែ​ក​ម្ភះ​ឆ្នាំ​២០១៦​មាន​អគ្គីភ័យ​មួយ​បាន កើត​ទ្បើង​នៅ​សិប្បប្ប​កម្ម ដំបាញ​សូត្រ​អង្គរ​​មួយកន្លែង​ស្ថិតនៅ​ចំណុច ភូមិ ប្រ​យុ​ទ្ឋ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បណ្តាល​ឆ្លង​មកពី​ភ្លើង​ឆេះ​ព្រៃ ហើយ​រាលដាល​បន្ត​មក​ឆាបឆេះ​កសិដ្ឋាន​សូត្រ​នេះ​តែម្តង បណ្តាលអោយ​ខូចខាត​អាគា​សិប្បកម្ម​​ដំបាញ​សូត្រ​អង្គរ​អស់​ខ្នង​បន្សល់ទុក​តែ​ផេះ​តែប៉ុណ្ណោះ ។​បើតាម​ការ​អោយដឹងពី​លោក​អភិបាលស្រុក​ពួក​បាន​ប្រាប់​កម្ពុជា​ថ្មី​យើង​អោយដឹងថា មកទល់​ពេល​​នេះ​កំ​ម្លា​ង​សមត្ថកិច្ច​ជំនាញ​បាន​ផ្នែក​ពន្លត់អគ្គីភ័យ​បានធ្វើការ​អន្តរា​គម​ន៏ និង​គ្រប់គ្រង​ស្ថាន​ការ​ណ៏​​បាន​ទាន់ពេល មិនមាន​ការឆេះ​រាលដាល​បន្តទៀត​នោះទេ ។​លោក​បាន​បញ្ច​ក់ថា ហើយក៏​មិនមាន​រងរបួស​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទ្បើ​យ ។ ហើយ​ការ​ឆេះ​នេះ​គឺ​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​ហើយ​រាល​បន្ត​មក​ឆាបឆេះ​អាគា​សិប្បកម្ម​សូត្រ​អង្គរ​នេះ​តែម្តង​។​លោក​បាន​បន្តទៀតថា អាគា​នេះ​សាងសង់​ថ្ម​ក្រោម ឈើ​លើ ដែលមាន​ទំ​ហុំ ៤x៧ ម៉ែត្រ​ត្រូវបាន​​អគ្គី​ឆាបឆេះ​អស់ទាំង​ស្រុង ដោយសារតែ​អំណាច​ភ្លើង​ឆា​ឆេះ​លឿន​ខ្លាំងពេក តែ​ទោះបីជា​យ៉ាងណា​ក៏​​ដោយ ប្រជាពលរដ្ឋ​នៅតែ​មានកា​រិះ​គុន​មកលើ​រថយន្ត​ពន្លត់អគ្គីភ័យ​ថា​មក​យឺត​ពេក ទើប​ជួយ​អន្តរាគ​
​ន៏​មិន​ទាន់ពេល​។​ជុំវិញ នៅ​អគ្គីភ័យ​បាន​ឆា​បេ​ឆះ​សិប្បកម្ម​ដំបាញ​សូត្រ​អង្គរ​នេះ ការខូចខាត​មិនទាន់​ដឹង​នៃ​ការ​ខាត​​បង់អស់​ជា​ទឹកប្រាក់ ព្រមទាំង​សភា​រះ​ប៉ុ​នា្ម​ន​នោះទេ នៅពេលនេះ​។​IMG-20160218-WA0066 IMG-20160218-WA0065 IMG-20160218-WA0064