កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ លប​ឆ្មក់​បង្ក្រាប​ល្បែង​កន្ទុយ​ ​លេខ ជ្រក​ក្រោម​តូប​លក់​បន្លែ​សាច់ ឃាត់ខ្លួន​មនុស្ស​២​នាក់​

0

​ភ្នំពេញ​៖​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ​សហការ​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ឲ្យ​ប្លែក​ឆ្លៀ​​ត​លប​ឆ្មក់​ពួនស្ទាក់​បង្ក្រាប​ទីតាំង​ល្បែង​ឆ្នោត​មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​២​នាក់​រួម​និង​វត្ថុតាង​មួយចំនួន​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី ១៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៦ នៅ​ចំណុច ភូមិ នៅ​ចំណុច​ផ្ទះ​លក់​បន្លែ​សាច់​លេខ​១៧៨ ក្រុម​៤ ផ្លូវ​បេតុង​
​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។​

​ជន​ពាក់ព័ន្ធ​ល្បែង​ឆ្នោត​១​ឈ្មោះ​ពៅ សុខ​ហេង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ ២​ឈ្មោះ​អ៊ុន សុ​ផុន ភេទ​ស្រី អាយុ​៦៥​ឆ្នាំ មានមុខ​របរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​២២៤៤ ផ្លូវលំ ក្រុម​១៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​លោក ម៉ៅ ចាន់ ថុ​ន នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ និយាយថា​
​ភាគច្រើន​បង្ក្រាប​ជាក់ស្ដែង​និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ដោយឡែក​នៅ​រសៀល​ថ្ងៃ ១៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៦​នេះ ដើម្បី​បង្ការ​ទប់ស្កាត់ បទល្មើស លួច ឆក់ ប្លន់​
​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ ក្រោម​ការបញ្ជា​ពីរ​
​អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ លោក ទៀង ច័ន្ទ​សារ និង​មានការ​ដឹកនាំ​បង្ក្រាប​ផ្ទាល់​ពីរ​អ​អិ​ការរង​ខណ្ឌឫស្សីកែវ លោក អ៉ី​វ ឈុន​ភេ​ង រួមសហការ​និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​គីឡូម៉ែត្រ​លេខ​៦ បាន​លប​ពួន​ឆ្មក់​បង្ក្រាប​ទីតាំង​ផ្ដល់​ការចែក​ចាយ​ចាក់​កន្ទុយលេខ​មួយកន្លែង​ជ្រក​ក្រោម​ការលក់ដូរ​បន្លែ​សាច់ ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​២​នាក់​ក្នុងនោះ​មាន​ម្នាក់​ជា​មេ និង​ម្នាក់ទៀត​ជា​អ្នក​ចាក់ រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា ម៉ាស៊ីន​គិត​លេខ​១​គ្រឿង ក្រដាស់​កត់​ឆ្នោត​និង​ចេញ​ឆ្នោត​ភ្នាល់​ដាក់​លុយ​មួយចំនួន​ផងដែរ ។​នាយរង​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ បាន​បន្តថា បច្ចុប្បន្ន​ស្ត្រី​ពាក់ព័ន្ធ​ល្បែង​ឆ្នោត​ទាំង​២​នាក់ កំពុង​សួរនាំ និង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​បន្ត​និតិ​វិធី អប់រំ​តាមផ្លូវ​ច្បាប់ ៕​កំសាន្ដ​photo_2016-02-20_14-23-59 photo_2016-02-20_14-23-56 photo_2016-02-20_14-23-53 photo_2016-02-20_14-23-51 photo_2016-02-20_14-23-48