អុន​វត្ត​ដីកា​តុលាកា​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បង្ករហឹ​ង្សាដោយ​ចេតនា​រូ​ច​ហើយ​គេចខ្លួន​បាត់អស់មួយរយះ

0

​ខេត្តពោធិ៍សាត់​៖ កម្លាំង​អាវុធហត្ថ​ស្រុក​ក្រគរ ដឹកនាំ​ដោយ​លោក សោម សុផល មេ​បញ្ជា​រកា​រង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រគរ បាន​អនុវត្ត​ដីកា​របស់​ចៅក្រម​សាលាដំបូង​ខេត្តពោធិ៍សាត់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បានគេច​វេស​ទោស​ទាន់​របស់ខ្លួន​រប​ស់​តុលាកា​ពីបទ​ប្រើ​ហឹ​ង្សា​
​ដោយ​ស្ថាន​ទម្ងន់​កន្លងមក​។ ហេតុ​ការឃាត់ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង​៨​និង​៣៣​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភួ​មិ​សរ​វ័​ន៍ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​de4aa9c7ce29ce4f95b72503d0ef9282

​បើតាម​លោក ឆន ឈាន នាយផ្នែក​ព្រណ្ម​ទណ្ឌ​នៃ​ទី​បញ្ជារ​ការដ្ឋាន​អាវុធហត្ថ​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​អាវុធហត្ថ​អនុវត្ត​ដីកា​តុលាកា​សាលាដំបូង​ខេត្ត​ត្រូវ​នាំខ្លួន​នោះ​ឈ្មោះ ឈិន នៀង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភួ​មិ​កើតហេតុ​ឃាត់ខ្លួន​ខាងលើ​។​

​លោ​ល​បន្តថា បន្ទាប់ពី​ទទួលបាន​បទបញ្ជា​ររ​បស់​មេ​បញ្ជារ​ការដ្ឋាន​អាវុធហត្ថ​ខេត្ត​ក្នុងកា​អនុវត្ត​ដីការ​ចេញ​ដោយ​លោក មៅ​៉ សី​ុ​ណា ចៅក្រម​សើ​ុ​ប​សួរ​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់​។ ជន​ត្រូវ​ចោទ មាន​សាវតា​ជាតិ​គ្រប់គ្រាន់ ដោយ​ត្រូវ​ចោទ​ពីបទ ហឹ​ង្សា​ដោយ​ចេតនា តាម​មាត្រ​២១៨​នៃ​ក្រម​ព្រណ្ម​ទណ្ឌ​។ ដោយ​ជន​ត្រូវ​ចោទ​ត្រូវបាន​តុលាកា​កោះហៅ​លើក​ទី​១​និង​ទី​២ ដើម្បី​ឲ្យ​មក​បំភ្លឺ​រឿង​របស់ខ្លួន​នៅមុខ​តុលាកា ដោយ​ជនសង្ស័យ ឈិន នៀង នោះបាន​ព្យាយាម​រត់គេច​មិន​ចូលខ្លួន​មក​បំភ្លឺ ទើប​នៅ​ថ្ងៃ​ខាងលើ​លោក សោម​សុផល មេ​បញ្ជារ​ការរង​មូលដ្ឋាន​ស្រុក​ក្រគរ​ក៍​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ចំនួន​៦​នាក់ អនុវត្តន៍​ដីកា ចុះ​ឃាត់ខ្លួន​ចំនុច​ខាង​បញ្ជូនទៅ​តុលា ភ្លាមៗ​តែម្ដង ព្រោះ​មិនចាំបាច​បង្ករ​សំណុំរឿង​ឡើយ​ព្រោះ​យើង​ជា​មន្ត្រីនគរបាល​យុ​ត្តិ​ធ​ម៏​ជា​អ្នក​អនុវត្តន៍​បទបញ្ជា​រ​ឲ្យ​តុលាកា​ស្រាប់​៕