គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បុក​និង​កង​បណ្ដាលអោយ​មនុស្សម្នា​ក់បាក់​ដៃស្ដាំ​និង​ម្នាកទៀត​សន្លប់​

0

​កំពង់ធំ​=​បុរស​ម្នាក់​បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​មកដល់​កន្លែងកើតហេតុ​ចាប់​ហ្វាំ​ង​មិនទាន់​ក៏​បុក​និង​កង​ជិះ​គ្នា​២​នាក់​កំពុង​បទ​ឆ្លងថ្នល់​ដួល​បណ្ដាលអោយ​ម្នាក់​បាក់ដៃ​ម្នាក់ទៀត​សន្លប់ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែ​កុ​ម្ភះ​ឆ្នាំ​Image6២០១៦​ត្រង់ចំណុច​ភូមិ​ជ្រលង ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​
ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​១​គ្រឿង​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​មកដល់​ន្លែ​ង​កើតហេតុ​ខាងលើ​ក៏​បុក​កង​ដែល​កំពុង​ឌុប​គ្នា​២​នាក់​ម្ដាយ​និង​កូន ក្នុងទិសដៅ​ស្រប​ទិស​គ្នា លានលឺ​សំលេង​ប្រាវ ធ្វើអោយ​ផ្ញា​ក់​ផ្អើ​រ​ដល់​ប្រជាព​រដ្ន​ក៏​នាំគ្នា​មក​មើលឃើញ​ស្ដ្រី​ចំណាស់​២​នាក់​ដេក​ដួល​នៅលើ​ថ្នល់ជាតិ​លេខ​០៦ ព្រមទាំង​កង​១​គ្រឿង​ប្រកបទៅដោយ​ឈាម​ហូរ​ដាប់​ថ្នល់​។​Image5
តាម​ប្រភព​បន្ថែមថា​ជនរងគ្រោះ​មានឈ្មោះ យាយ ងាំ ភេទ​ស្រី​អាយុ​៨២​ឆ្នាំ​សន្លប់ និង​ម្នាក់ទៀត​ត្រូវជា​កូនលោក​យាយ​មានឈ្មោះ អឿរ បាក់ដៃ​ស្ដាំ ទាំង​២​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយឡែក​ជនបង្ក​អ្នកបើក​ម៉ូតូ​ឈ្មោះ គុណ វី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ៣៣ ឃុំ ចំការអណ្ដូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ត្រូវរបួស​ដៃស្ដាំ​បន្ដិចបន្តួច បច្ចុប្បន្ន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ដើម្បី​កសាង​សំនុំ​រងចាំ​ដោះស្រាយ​គ្នា​តាមច្បាប់ បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​រួច​ប​ញ្ចូ​ន​ជនរងគ្រោះ​ទាំង​៣​ទៅ​ជួ​យស​ង្គោះ​នៅ​មន្ទីរពេទ្យបង្អែក បារាយណ៍​សន្ទុក ៕ ប៊ុន រិទ្ធី​Image4Image3Image2Image1