លីពូថៅទៅកាប់គូទំនាស់មិនបានសម្រេចពេលសមត្ថកិច្ចនទៅឃាត់កាប់ទាំងសមត្ថកិច្ច បើហក់ចេញមិនទាន់ពិតជាមានគ្រោះថ្នាក៉

0

ខេត្តកំពង់ឆ្នាំង៖ បុសរជាជនល្មើសម្នាក់ត្រូវបានសមត្ថកិច្ចឡៀមព័ទ្ធចាប់ខ្លួនដោយបានប្រើពេលជាង២០នាទីទើបចាប់ខ្លួនបាន ក្រោយពេលគេកំពុងក្រពុលមុខកាន់ពូថៅដេញកាប់គូទំនាស់មិនបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភះDSC00806 ឆ្នាំ២០១៦ នៅមុខហាងលក់កាហ្វេមួយកន្លែងនៅផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ម៉ា យន្ត នាយផ្នែកនគរបាលព្រហ្មទ័ណ្ឌក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ជនល្មើសរូប
នោះមានឈ្មោះ ហង្ស ខន អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។តាមចម្លើយ ជនល្មើសខាងលើបានសារភាពអោយសមត្ថកិច្ចដឹងថា៖ ជារៀងរាល់ថ្ងៃរូបគេតែងតែមកផឹកកាហ្វេនៅហាងខាងលើនេះ ហើយតែងតែត្រូវឈ្មោះ គាំ បានវ៉ៃក្បាល ២-៣ដៃ លេង និងពេលខ្លះយកកែវមកវ៉ៃក្បាលលេងទៀតផង ធ្វើអោយរូបគេឈឺក្បាល ឈឺចាប់ក្នុងចិត្ត និងខ្មាស់គេទៀតផង។ ទើបនៅព្រឹកកើតហេតុរូបគេដឹងថាឈ្មោះ គាំ ពិតជាមកផឹកកាហ្វេនៅហាងនេះជាពុំខាន ទើបសម្រេចចិត្ត លីពូថៅចេញពីផ្ទះ សំដៅទៅហាងកាហ្វេនេះ បំណងទៅកាប់ ឈ្មោះ គាំ អោយស្លាប់តែម្តង តែចៃដន្យឈ្មោះគាំ បានដឹងខ្លួន ក៏រត់ចេញពីហាងកាហ្វេឡើងជិៈម៉ូតូគេចខ្លួនបាត់។
លោក ម៉ា យន្ត បានបញ្ជាក់ទៀតថា៖ បន្ទាប់ពីឈ្មោះ គាំ បានរត់ចេញទៅ ជនល្មើសខាងលើបានស្រែកឡូឡា យកពូថៅគម្រាមគេឯងថា៖ អាណាហ៊ានចូលអញកាប់ តែអញរកតែមុខអាគាំ ទេមកជម្រះបញ្ជីគ្នាម្តង។ពេលនោះដែលលោកនិងសមត្ថកិច្ចបានទៅដល់ ហើយបម្រុងចូលទៅលួមលោម យកពូថៅ តែត្រូវឈ្មោះនេះយាពូថៅកាប់ មកលើរូបលោកហើយលោកក៏ហត់រត់ចេញទាន់ បន្ទាប់មកសមត្ថកិច្ចបានប្រើមធ្យោបាយត្រជាក់លួងលួម យ៉ាងណាក៏ឈ្មោះនេះមិនស្តាប់និងមិនព្រមប្រគល់ពូថៅអោយ ទើបសមត្ថកិច្ចប្រួតគ្នាសម្រុកចូលចាប់ដកហូតពូថៅ ទាំងប្រថុយប្រថាយ ទើបចាប់ខ្លួនបានតែម្តង ។ជនល្មើសរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅកានស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបន្ថែមតាមនិតិវិធីច្បាប់ បញ្ជូនទៅDSC00806 2 1តុលាការខេត្ត៕