តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុរៀបចំកិច្ច ប្រជុំលើកទី ៣ឆ្នាំ២០១៦

0

ខេត្តព្រះសីហនុ៖គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រវាងក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និង ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននៅព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះបានរៀបចំកិច្ចប្រជុំលើកទី ៣ សំរាប់ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម20160222_092204 សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ឆិន លីន (Chen Lin) ទីប្រឹក្សាពាណិជ្ជកម្ម នៃនាយកដ្ឋានវិនិយោគក្រៅប្រទេស និង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្មចិន ហើយក្នុងឧកាសនោះក៍មានការអញ្ជើញ ចូលរួមពិសំណាក់លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកជំទាវ តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ឋ ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា និង មន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម និង វិនិយោគដែលអញ្ជើញមកពីខេត្តជាំងស៊ូ និង ទីក្រូងវូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។
. កិច្ចប្រជុំនេះធ្វើឡើងក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងភាគីកម្ពុជា និង ចិន ស្តីពីការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ក្នុងគោលបំណងជំរុញកិច្ចអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឲ្យកាន់តែវិវឌ្ឍរីកចម្រើនថែមទៀត អង្គប្រជុំបានធ្វើការពិភាក្សាលើរបៀបវារៈមួយចំនួនរួមមាន ៖ ១. គម្រោងកិច្ចសហប្រតិបត្តិការ “កម្ពុជា-ចិន” ក្នុងក្របខ័ណ្ឌខ្សែក្រវាត់មួយផ្លូវមួយ, ២. បញ្ហាដីធ្លី, ៣. មណ្ឌលសុខភាពសម្រាប់កម្មករនិយោជិត, ៤. គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ, ៥. កិច្ចសម្រួលលើការចុះបញ្ជីពាណិជ្ជកម្ម និង ចុះបញ្ជីពន្ឋដារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ៦. កាតព្វកិច្ចលើការជួលរោងចក្រ, និង ៧. លិខិតអនុញ្ញាតសាងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។
គួរបញ្ជាក់ផងដែរថាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយប្រមាណ ១៣គ.ម. ពីកំពង់ផែក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០០៨ លើទំហំផ្ទៃដី ១១១៣ហិកតា ។ បច្ចុប្បន្ននៅក្នុងដំណាក់កាលទី១ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ឋ បានចំនួន ៥២៨ហិកតា ដូចជា ស្ថាបនាផ្លូវ រៀបចំប្រព័ន្ឋអគ្គិសនី ទឹកស្អាត ប្រព័ន្ឋបង្ហូរទឹកកខ្វក់ អគារការិយាល័យរដ្ឋបាល មជ្ឍមណ្ឌលបណ្តុះបណ្តាល ។ល។
បច្ចុប្បន្នមានក្រុមហ៊ុនវិនិយោគចំនួន ៩១ក្រុមហ៊ុន បានធ្វើការបណ្តាក់ទុកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានទុនវិនិយោគសរុបចំនួនប្រមាណ ១៨៨លានដុល្លាអាមេរិក និង ផ្តល់ការងារដល់ពលករកម្ពុជាចំនួនប្រមាណ ១២.០០០នាក់ ។ ផលិតផលដែលក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានដូចជា ៖ សម្ភារៈអេឡិចត្រូនិក ខ្សែបង្គំអគ្គិសនី ស៊ុមទូរទស្សន៍ បរិក្ខារបន្ទប់ទឹក បន្ទះថាមពលព្រះអាទិត្យ គ្រឿងបន្លាស់រថយន្ត សម្លៀក20160222_124314 20160222_092204 20160222_091936 20160222_091916បំពាក់ ។ល។៕