​ ​ផ្ទះមួយ​ខ្នង​ត្រូវ ភ្លើងព្រៃ​រា​ឆេះ កំ​តែ​បាន​កម្លាំងចំរុះ​ស្រុក​ចុះ ជួយ​ពន្លត់​ទាន់ពេលវេលា​

0

​ឧ​ត្ត​រ​មានជ័យ​៖. កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ ភ្លើង​ឆេះ​ព្រៃ​រា​ឆេះ ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង កំ​តែ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​ស្រុក​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការនគរបាល​ស្រុក​និង​រឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក ជាច្រើន​គ្រឿង​មិនដឹង ជា​ឆេះ​យ៉ាងណាទេ ដែល​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ការដែល​កម្លាំង​សមត្ថកិច្ច​ចំរុះ ជួយ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​រា​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ គឺ​រួមមាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក សរុប​ចំនួន​២០​នាក់ ដឹកនាំ​ដោយ​លោក ហោ​ជិន វ​រះ​យុទ្ធ អភិបាល​នៃ​គ​ណះ​អ​ធិ​បាល​ស្រុក​អន្លង់វែង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ជួយ​អន្តរាគមន៍ ជួយ​ពន្លត់ភ្លើង​ដែល​ឆេះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ​។​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ភ្លើងព្រៃ​រា​ឆេះ​នោះ មានឈ្មោះ​ទិន តឿន ភេទ​ស្រី អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ធ្វើ​អំពី​ឈើ ប្រក់​ស្បូវ មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ បណ្តាលអោយ​ឆេះ​ដំបូល​មួយ​ចំហៀង តែ​ត្រូវបាន​កំលាំងចំរុះ ចុះជួយ​ពន្លត់ ទាន់ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ប៉ូលិស​ស្រុក​អន្លង់វែង​និង​រឺ​ម៉ក​ម៉ូតូ​ដឹក​ទឹក​ចំនួន​៥០​គ្រឿង កំ​អី​មិនដឹង​ជា​ឆេះ​យ៉ាងណាទេ​៕

IMG_1323 IMG_1324 IMG_1341 IMG_1342