តុលាការសម្រេចឃុំខ្លួនបុរសជាប្តីដែលថយរថយន្តបុកប្រពន្ធស្លាប់ពេលប្រពន្ធតាមទានឃើញដឹកស្រីសេ្នហ៍

0

​បន្ទាយមានជ័យ ៖ តុលាការខេត្តបន្ទាយមានជ័យកាលពីថ្ងៃត្រងទី២០កុម្ភះ២០១៦នេះបានសម្រេចឃុំខ្លួនបុរសជាប្តីដែលបើករថយន្តថយក្រោយគាប្រពន្ធអូសជាច្រើនម៉ែត្របោកនឹងរោងដែកស្លាប់នឹងកន្លែងក្នុងបរិវេណផ្សារ រាត្រី ស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយIMG_6911មានជ័យ កាលពីយប់ថ្ងៃទី១៨ កុម្ភះ ២០១៦អោយជាប់ពន្ធនាគារដោយចោទប្រកានពីបទមនុស្សឃាត់គិតទុកជាមុន។លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថាក្រោយពីកំលាំងនគរបាលរបស់លោកបញ្ជូនជនសង្ស័យឈ្មោះសាន្ត ស៊ីម ហៅចក់ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ន ទៅដល់តុលាការកាលពីព្រឹកថ្ងៃទី២០នេះបន្ទាប់បានជននេះបានបើករយ៉ែរថយន្តគាអូសប្រពន្ធជាច្រើនម៉ែត្របោកនឹងរោងដែកស្លាប់ហើយបង្កការភ្ញាក់ផ្អើលពេញខេត្តដោយសារតែបុរសដែលត្រូវបានឃុំខ្លួនបានបើករថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពណ៌ប្រម៉ៅ ពាក់ស្លាកលេខ​ភ្នំពេញ 2V 6906 ដឹកស្រីស្នេហ៍ក៍ត្រូវប្រពន្ធជាជនរងគ្រោះដល់ស្លាប់ឈ្មោះមាស សារី អាយុ៣០ឆ្នាំ បានបើកម៉ូតូមកទាន់ហើយឈប់ពីមុខរថយន្តចុះបើកទ្វាររថយន្តវាយប្រតាយប្រតប់និងស្រ្តីដែលជិះជាមួយប្តីហើយក៍ត្រូវបានបុរសជាប្តីបើករថយន្តថយក្រោយយ៉ាងលឿនបណ្តាលអោយកាបប្រពន្ធអូសទៅបុករោងដែកបាក់សង្កត់លើឡាននិងប្រពន្ធស្លាប់ហើយ​ទោះបីជា បុរសជាតៃកុងរថយន្តបានមកត្រកងបីស្រ្តីរងគ្រោះជាប្រពន្ធស្រែកអោយគេជួយប្រពន្ធនិងបានអោបកូនប្រុសមើលទៅ មើលទៅគួរអោយអាណិតយ៉ាងណាក៍ដោយរហូតដល់ប៉ូលិសឃាត់ខ្លួនបានក្រុមគ្រួសារមកសំុអោយបុរសនោះទៅធ្វើបុណ្យអោយប្រពន្ធក៍ប៉ូលិសមិនបានដោះលេងដែរ។
លោក សួន នីប៉ូ បានអោយដឹងទៀតថាបុរសជាប្តីខាងលើអាចជាប់ពន្ធនាគារ១០ឆ្នាំបន្ទាប់ពីប៉ុន្មាខែimage1 FullSizeRender IMG_6911 IMG_6910ទៀតតុលាការនិងជំនុំជំរះ។