អ្នកបើករថយន្តធំដឹកទំនិញកសិផលចោទអាជ្ញាធរស្រុកអង្គរជុំថា បានយកលុយចាប់ពី២០០០០រៀលរហូតដល់៦០០០០រៀលក្នុងមួយឡានៗជាថ្នូនឹងការបើកផ្លូវលំមួយខ្សែSophatNews

0

សៀមរាប៖ ក្រុមអ្នកបើករថយន្តធំដឹកទំនិញកសិផលជាង១០០នាក់បានធ្វើការចោទប្រកាន់ថា អាជ្ញាធរស្រុកអង្គរជុំ បានបិទផ្លូវលំមួយខ្សែមិនឲ្យពួកគេដឹកទំនិញកសិផលនៅលើផ្លូវនោះទេ ពីព្រោះខ្លាចខូចផ្លូវនិងបាក់ស្ពានដែលរថយន្តទាំងនោះបានផ្ទុកលើសទម្ងន់ តែបើពួកគេព្រមបង់លុយImage6 ក្បាលឡានចាប់ពី២០០០០រៀលទៅ៦០០០០រៀលឲ្យទៅអាជ្ញាធរទើបអាចធ្វើចរាចរណ៏បាន។តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប នៅខណៈពេលដែលរថយន្តរបស់ពួក គេត្រូវកកស្ទះ ដោយសារតែអាជ្ញាធរបិទផ្លូវនោះ តាំងពីដើមមកពួកគាត់ជាអ្នកបើករថន្តដឹកទំនិញកសិផល ជាពិសេសដំឡូងមីគឺមិនដែលបើកឆ្លងកាត់តាមផ្លូវមួយខែ្សនេះទេ គឺបើកបរតាមផ្លូវមួយខែ្សផ្សេងទៀតពីស្រុកវ៉ារិន មកស្រុកអង្គរជុំតែម្តង។ ប្រជាពលរដ្ឋបន្តថា ប៉ុន្តែថ្មីៗនេះស្ពានមួយកន្លែង នៅតាមបណ្តោយផ្លូវខាងលើបានបាក់ ទើបពួកគាត់ សម្រេចបើកបរតាមផ្លូវដែលគេបិទនេះវិញ។ ប៉ុន្តែក្នុងការប្រើប្រាស់ផ្លូវលំមួយខែ្សនេះ បែជាគេតម្រូវឲ្យបង់លុយ និងបើកបិទស្រេចតែចិត្តទៅវិញ ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែដែលអាជ្ញាធរស្រុកអង្គរជុំ បិទនេះ គឺភ្ជាប់ពីផ្លូវក្នុងភូមិគោកដូង ឃុំគោកដូង ទៅទីរួមស្រុកអង្គរជុំ។ពាក់ព័ន្ធនឹងការបិទផ្លូវនេះ អភិបាលស្រុកអង្គរជុំ លោកភ្លុក ផុស បានប្រាប់តាមទូរស័ព្ទថា លោកពិតជាបានបញ្ជាឲ្យ បិទផ្លូវលំមួយខែ្សពិតមែន ប៉ុន្តែរឿងយកលុយយកកាក់នោះមិនមានទេ ការបិទផ្លូវនេះ បន្ទាប់ពីប្រជាពលរដ្ឋប្រតិកម្មនឹងដីហុយ និងអាជ្ញាធរព្រួយបារម្ភខ្លាចខូចផ្លូវ ខូចស្ពានព្រោះស្ពាននិផ្លូវលំនេះវាទ្រមិនរួចនឹងទំងន់រថយន្តដែលដឹកកសិផលទាំងនោះមិនបានឡើយ។ប៉ុន្តែបើទោះជាយ៉ាងនេះក្តីបន្ទាប់ពីធ្វើការសម្របសម្រួលជាមួយក្រុមអ្នកបើករថយន្តដឹកកសិផលទាំងនោះ នៅព្រឹកថ្ងៃដ៏ដែល អាជ្ញាធរបានអនុញ្ញាតឲ្យបើកបរឆ្លងកាត់តាមផ្លូវនោះឡើងវិញហើយ។ដោយ Image2 Image6 Image5 Image4 Image3ស៊ាន សុផាត