​១​ពព្រិច​ភ្នែក​គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ស្រុក​កំពង់ស្វាយ​២​ករណី បង្ក​ឲ្យ​មនុស្សម្នា​ក់រង​បួស​ធ្ងន់​ ​និង​២​នាក់​ទៀត​រងរបួស​ស្រាល​

0


​ ​កំពង់ធំ​៖ ករណី​គ្រោះថ្នាក់​ចរាចរ កន្លងមក​ភាគច្រើន​កើតមាន​នៅតាម​ផ្លូវជាតិ ឥឡូវ គ្រោះ ថ្នាក់​ចរាចរ ក៏​កើតមាន​ច្រើន​តាម​ផ្លូវលំ​ជនបទ មិន​ចាញ់​ផ្លូវជាតិ​ដែរ បន្ទាប់ពី​ផ្លូវលំ​នានា​នៅតាម ជន បទ​បាន​ស្ថាបនា​យ៉ាង​ស្អាត និង​ងាយស្រួល​ក្នុង​ធ្វើចរាចរ​នោះ​។​
​ ​ដោយឡែក​នៅ​នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​ខុសគ្នា​តែ​ប៉ុន្មាន​ម៉ោង​សោះ គ្រោះថ្នាក់ ចរាចរ បាន​កើ​ឡើង​២​ករណី នៅជាប់​ព្រុំ​ទល់​គ្នា នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បង្ក​ឲ្យ​មនុស្ស ម្នាក់ រងរបួស​ធ្ងន់ និង​២​នាក់​ទៀត​រងរបួស​ស្រាល​។​
​ ​យោងតាម​ការផ្ដល់​ព័ត៌មាន ពី​សមត្ថកិច្ច​នគរបាល​ចរាចរ ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​ទី​១​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃទី​២១ ខែ​កុ​ម្ភះ នៅលើ​កំណាត់​ផ្លូវលំ​១​ស្ថិតនៅ​ភូមិ​ទាប​ចាស់ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ រវាង​ម៉ូតូ និង​រថយន្ត (​បែន​)​ដឹក​ដី​។​
​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ខាងលើ បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក វេ​វ​អាល់​ហ្វា ព័​ណ​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ធំ​1H 01 16 និង​រថយន្ត​បែន​ម៉ាក ទី​តាន់ ២​តោន​កន្លះ ព៌​ណ​ខៀវ ពាក់​ស្លាក លេខ​ភ្នំពេញ 3B11 40 ។​នៅ​ហេតុការណ៍​នេះ បាន​បណ្ដាល​ឲ្យ​យុវជន អ្នកបើកបរ​ម៉ូតូ​ម្នាក់​ឈ្មោះ ខា ចាន់នី នៅ​ភូមិ​បុស​ស្រមោច ឃុំ​សាលា​វិស័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ របួសធ្ងន់ បញ្ជូន ទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។​
​ ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុ​ន​នេះ​បាន​និយាយ​ឲ្យ​ដឹងថា រថយន្ត​បែន​ដឹក​ដី បើក​តាមផ្លូវ រទេះ ឡើងមក​ផ្លូវលំ ហើយ​បត់​ស្ដាំ មក​បុក​ជាមួយ​ម៉ូតូ​បើក​លើផ្លូវ ក្នុង​ទិស​គ្នា​ដៅ​បញ្ច្រាសទិស​គ្នា តែម្ដង​។​
​ ​ចំណែក​គ្រោះថ្នាក់​ចរាចរ​១​ករណី​ទៀត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​ក្នុង​ថ្ងៃ​ដដែល នៅ​ភូមិ​រូង ឃុំ​ត្រពាំង​ឬ​ស្សី ជាប់​ព្រុំប្រទល់​ឃុំ​កើតហេតុ​ខាងលើ ក្នុងស្រុក​កំពង់ស្វាយ​ដូចគ្នា​។​
​ ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​និយាយ​ឲ្យ​ដឹងថា នៅមុន ពេល​កើតហេតុ គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ឌ្រី​ម​សង់ ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ 1D 42 97 បើកបរ​នៅមុខ រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ​១​គ្រឿង ព៌​ណស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 3A 04 76 ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​ជើង​ទៅ​ត្បូង ។​លុះ​ពេលមកដល់​កន្លែងកើតហេតុ រថយន្ត​ក៏​តំឡើង ល្បឿន បំរុង​វ៉ា​ម៉ូតូ ចំណែក​ម៉ូតូ​ក៏​បើក​នៅលើ​ទ្រូងផ្លូវ​មិន​ប្រកាន់​ស្ដាំ​នោះ បណ្ដាល​ឲ្យ​រថយន្តបុក ម៉ូតូ បញ្ឆិត​ពីក្រោយ​តែម្ដង បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​ម្នាក់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​។​
​ ​សមត្ថកិច្ច​នគរបាល​ចរាចរ​ស្រុក​កំពង់ស្វាយ បាន​ប្រាប់​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ឈ្មោះ បូ ធា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ នៅ​ភូមិ កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ចំណែក​អ្នករួមដំណើរ​ជិះ​ពីក្រោយ​ឈ្មោះ ផន សូ​នី​ត អាយុ​២១​ឆ្នាំ នៅ​ភូមិ​សន្ទុក​ក្រៅ ឃុំ​កកោះ ស្រុក ស​ន្ទូ​ក ខេត្ត​កំពង​ធំ​។​
​ ​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ចរាចរ​ស្រុក​កំពង់ស្វាយ​នេះ បាន​បន្ត​ឲ្យ​ដឹងថា ជនរងគ្រោះ ត្រូវ បាន​បញ្ជូនទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង​ម៉ូតូ ដែលជា​វត្ថុតាង បទល្មើស​គ្រោះ ថ្នាក់​ចរាចរ ត្រូវបាន​នាំទៅ​រក្សាទុក នៅ​ទី អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​៕​

IMG-20160219-WA0086 IMG-20160219-WA0085 IMG-20160219-WA0079 IMG-20160219-WA0077