​ ​រថយន្ត​ដឹក​ដំឡូង​បុក​ក្រឡាប់​លើ​រថយន្ត​កាំ​ម៉ា​រី​ស្លាប់​មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១​ម្នាក់​គាប់​ជាប់​ក្រោម​គំនរ​ដំឡូង​

0

​បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ឯក ហ៊ុល ប៊ុនធឿន មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៥១​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​បន្ទាប់ពី​លោក​បាន​ជួបនឹង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់​ថ្ងៃទី​២០​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​យប់​មុ​ិ​ញ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ស្ថិតក្នុង​ភូមិ​គោក​លន់​ឃុំ​ជប់​វា​រី​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​
អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​បានអោយដឹងថា លោក ហ៊ុល ប៊ុនធឿន បាន​ជិះ​រថយន្ត​កាមរី​ឆ្នាំ​៩៣​ចង្កូត​ស្តាំ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នុំពេញ​2F3053​បើកបរ​ចេញពី​ទី​រួម​ខេត្ត​ទៅ​បន្ទាយ​កងពល​វិញ​តាម​ទិសដៅ​ពី​លិចទៅ​កើត​លះ​ុ​មកដល់​ចំនុចកើតហេតុ​ស្រាប់តែ​ទៅបុក​ជា​រថយន្ត​យី​ឌុប​ដឹក​ដំឡូង​ពាក់​ស្លាក​លេខ​ខេត្ត​ព្រះសីហនុ​3A2046​បណ្តាលអោយ​រថយន្ត​ដឹក​ដំឡុង​នោះ​ក្រឡាប់ចាក់​ដំឡូង​គ្របពីលើ​រថយន្ត​តូច​ដែល​លោក​ជិះ​។​ក្រោយ​កើតហេតុ​ប្រជាពលរដ្ឋ​រួមជាមួយ​សមត្ថកិច្ច​បាន​នាំគ្នា​កាយ​គំនរ​ដំឡូង​រហូតដល់​ម៉ោង​៥​និង​៣០​ទាបភ្លឺ​ទើប​យក​រថយន្ត​ផ្សេងទៀត​មក​អូរ​រថយន្ត​ចេញ​ដើម្បី​ជួយសង្គ្រោះ​លោក ហ៊ុល ប៊ុនធឿន តែ​ទំរាំ​កាយ​រួច លោក​បាន​ស្លាប់​ក្រោម​គំនរ​ដំឡូង​នោះ​បាត់ទៅហើយ​។​
តាម​ការសន្និដ្ឋាន​ជាបឋម របស់ សមត្ថកិច្ច​បាន​បញ្ជក់​ថា​មូលហេតុ​ដែលនាំអោយ​កើតមាន​គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​បណ្តាលមកពី​រថយន្ត​ដឹក​ដំឡូង​ដែល​បើក​ពី​កើ​តទៅ​លិច​សង្ស័យ​តែ​បែក​កង​ធ្វើអោយ​រថយន្ត​រ៉េ​ចង្កូត​ទៅបុក​និង​រថយន្ត​កាំ​ម៉ា​រី​ហើយ​ក្រឡាប់​គ្រប​លើ​នាំអោយ​មេបញ្ជាការរង​ខាងលើ​គាប់​ជាប់​ក្នុង​រថយន្ត​ខ្ទេច​មុខ​ស្ល​សប់​តែម្តង​។​ចំណែក​តែ​កុង​រថយន្ត​បាន​គេចខ្លួនបាត់​។​បច្ចុប្បន្ន​រថយន្ត​ទាំងពី​និង​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​ព្រះនេត្រព្រះ​បន្ទាប់ពី​រក​រថយន្តស្ទូច​មក​ស្ទូច​បាន​។​

6 4 3 2 1