​ប្រជាពលរដ្ឋ​ទៅធ្វើ​ចំការ ប្រទះឃើញ​គ្រាប់​(DK82)​ចំនួន​១៤. គ្រាប់​ដែល​សេះស​ល់ពី​សម័យ​សង្គ្រាម​.

0

​ឧ​ត្ត​រ​មានជ័យ​៖ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ រដ្ឋបាល​បន្សាយ​រាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ម៉ែន សំ នាយប៉ុស្តិ៍ សហការ​ជាមួយ​ក្រុមការងារ​អង្គការ​កំចាត់មីន​ហេ​ឡូ​ត្រាស់ បាន​ចុះទៅពិនិត្យ និង​ជីក​កកាយ​យក​គ្រាប់​កប់​ក្នុង​ដី ដែល​ប្រជាពលរដ្ឋ ឈ្មោះ​ឃុ​ត ឈៀង ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​បន្សាយ​រាក់ សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រទះឃើញ​គ្រាប់​ជាច្រើន​គ្រាប់ ដែល​សេះស​ល់ពី​សម័យ​សង្គ្រាម កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​ព្រៃ​ក្បែរ​ចំការ ខាងកើត​ភូមិ​ត្រពាំង​ម្អម​សែន​ជ័យ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​.​ហើយ​បានមក​រាយការណ៍​អោយ​សមត្ថកិច្ច​បានដឹង​។​លោក​អនុសេនីយ៍ទោ ម៉ែន សំ នាយប៉ុស្តិ៍​រដ្ឋបាល បាន​អោយដឹងទៀតថា ពេលទៅដល់​ចំណុច​ខាងលើ ក្រុមការងារ​បានធ្វើកា​រ​ជីក​កាយ​រកឃើញ​គ្រាប់​ប្រភេទ​(DK82)​ចំនួន​១៤​គ្រាប់​ដែល​កប់​នៅក្នុង​ដី​ដែល​សេះសល់ កាលពី​សម័យ​សង្គ្រាម ហើយ​បច្ចុប្បន្ន​គ្រាប់​ទាំងអស់​ត្រូវបាន សមត្ថកិច្ច​ប្រគល់​ជូនទៅ​អង្គការ​ហេ​ឡូ​ដើម្បី​ចាត់ការ​បន្ត តាម​ជំនាញ​៕IMG_1339 IMG_1338 IMG_1336