ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីទស្សន:ទាន និងកិច្ចការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការយល់ដឹងពីកត្តាបង្ករគ្រោះថ្នាក់ម្ហូបអាហារ និងវិធានការពារSophatNews

0

សៀមរាប៖ ពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីទស្សន:ទាន និងកិច្ចការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងការយល់ដឹងពីកត្តាបង្ករគ្រោះថ្នាក់ម្ហូបអាហារ និងវិធានការពារនេះឡើងពេញមួយថ្ងៃទី២៣ខែកុម្ភ ឆ្នាំ២០១៦នៅស្ថិតក្នុងក្រុងខេត្តសៀមរាប ដោយមានវត្តមានឯកឧត្តម គឹម ឆៃImage5 ហៀង អភិបាលខេត្តរងសៀមរាប និងមានការអញ្ជើញចូលរួមពីតំណាងប្រជាសហគមន៍ និងអាជីវករក្នុងខេត្តសៀមរាបនិងខេត្តដ៏ទៃ ព្រមទាំងអ្នកតំណាងផ្នែកឯកជនជាច្រើននាក់ផងដែរ។ គោលបំណងសំខាន់នៃសិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែកបទពិសោធរវាងបណ្តាញធុរៈកិច្ចសមាគមន៍កសិកម្មផលិតផលម្រេចកំពត់កម្ពុជានិងដើម្បីផ្តល់ឱកាសដល់សមាគមកសិកម្មដែលមានសក្តានុពលក្នុងការធ្វើផលិតផលកសិកម្មផ្សារភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនក្នុងការទំនាក់ទំនងធ្វើជំនួញជាមួយគ្នាឲ្យមានភាពល្អប្រសើរឡើង។ ឯកឧត្តម គឹម ឆៃ ហៀង អភិបាលរងខេត្តសៀមរាបបានប្រសាសន៏ថា វិស័យកម្មសិទ្ធិបញ្ញា ជាវិស័យមួយដែលមានវិសាលភាពទូលំទូលាយ និងគ្រប់ដណ្តប់គ្មានព្រំដែនក្នុងជីវភាពការរស់នៅរបស់យើងគ្រប់ៗគ្នា ជាក់ស្តែងបានអនុវត្តលើវិស័យនេះរួចមកហើយ គឺផ្តោតយ៉ាងសំខាន់ទៅលើវិស័យកសិកម្មដែលជាវិស័យមានសក្តានុពលមួយរបស់ព្រះរាជាណាចក្រកម្ពុជាយើងដែលរាជរដ្ឋាភិបាលបាននិងកំពុងបង្កើន និងជំរូញទំនិញកសិផលទៅកាន់ទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅស្រុកផងដែរ។ដើម្បីបង្កើតសមាគមន៏កសិកម្មមួយយើងត្រូវមានវិស័យកម្មសិទ្ធិបញ្ញាដើម្បីទប់ស្កាត់នូវរាល់ផលិតផលក្លែងក្លាយដែលនាំចូលពីក្រៅស្រុកក្តីឬក្នុងស្រុកក្តីមិនឲ្យមានបាតភាពអាក្រកដែលអាចធ្វើឲ្យបះពាល់ដល់ភ្ញៀវជាតិនិងអន្តរជាតិរបស់សមាគមន៍កសិកម្មឱ្យមានលំនឹងស្ថេរភាពដ៏ល្អ យើងត្រូវមានស្លាក់សញ្ញា និងលោកូច្បាស់លាស់ដែលក្រសួងបានចេញឲ្យប្រើប្រាស់។ឆ្លងតាមសិក្ខាសាលានេះយើងបានប្រមូលគំនិតពីបណ្តាសមាគមន៍កសិកម្មផ្នែកឯកជននិងផ្នែករដ្ឋថាតើសមាគមន៍កសិកម្មត្រូវមានយន្តការនិងដំណើរការទៅជាយ៉ាងដូចម្តេចនិងបានជជែកពីតម្រូវការទាំងទីតាំងប្រមូលទុកដាក់ផលលិតផលកសិកម្ម ការងារបច្ចេកទេសនិងជាពិសេសដើមទុនដែលត្រូវការជាចាំបាច់។សិក្ខាសាលាលើកនេះដើម្បីស្តាប់និងប្រមូលគំនិតពីសមាគមន៍កសិកម្មចាប់ដៃគ្នាដើម្បីបង្កើតសមាគមន៏កសិកម្មយើងត្រូវចូលរួមគ្នាការពារទប់ស្កាត់នូវបញ្ហាផ្សេងៗដែលបានកើតឡើងនោះយើងអាចទទួលបានព័ត៌មានជាច្រើនអំពីចរន្តទីផ្សារនៃវិស័យកសិកម្មដោយពុំមានការបារម្ភពីហានិភ័យធ្លាក់ចុះឬកើនឡើងដោយយើងមិនបានដឹងមុន។ក្នុងអង្គសិក្ខាសាលាបានបង្ហាញដល់សមាជិកសមាជិកានូវទស្សនៈទានអំពីសមាគមន៍កសិកម្មរបស់ប្រទេសនានាដែលជាដៃគូជំនួញរបស់សមាគមន៍កសិកម្មនិងវិស័យឯកជនក៍ដូចជាទស្សនៈទានធុរៈកិច្ចនិងប្រពន្ឋ័សេដ្ឋកិច្ចសហករណ៍ព្រមទាំងបង្ហាញពីគោលបំណងនៃការប្រមូលផ្តុំគំនិតដើម្បីដាក់ចេញនូវផែនការជាយុទ្ឋសាស្ត្រនិងអនុវត្តImage4 Image3 Image2Image15 Image14 Image13 Image12 Image11 Image10 Image9 Image8សកម្មភាពក្នុងការរៀបចំបណ្តាញធុរៈកិច្ច។ដោយ ស៊ាន សុផាត