ស្នាមមេដៃលើពាក្យបណ្តឹងព្រះសង្ឃ និងញាត្តិធម៏ខេត្តព្រះសីហនុ ដាក់ចូលទៅក្រសូងធម្មកា សុំដកតំណែងលោក កង ឌីណាតប្រធានមន្ទីរធម្មការខេត្តឡើងដល់ជា១២០០នាក់ហើយ

0

ខេត្តព្រះសីហនុ៖ វាជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតសំរាស់ប្រជាពលរដ្ឋក៍ដូចជាមន្រ្តីរាជការក្នុងខេត្តព្រះសីហនុនៅពេលគេមើលឃើញថាស្នាមមេដៃ ព្រះសង្ឃ និងញាត្តិធម៏ខេត្តព្រះសីហនុដែលផ្តិតលើពាក្យបណ្តឹង ដាក់ចូលទៅក្រសូងធម្មការនិងសាសនាសុំដក់ដំណែង លោក កង ឌី ណាត ប្រធានIMG-20151013-WA0005មន្ទីរធម្មកា និង សាសនាខេត្តព្រះសីហនុចេញពីរដំណែងមានការកើនឡើងឥតឺឈប់ឈរចាប់ពីរដើម ឆ្នាំ២០១៦រហូត មក ដល់ពេលនេះ បានឡើង ទៅដល់ជាង១២០០ស្នាមមេដៃហើយគួរឲ្យសម្គាល់។ហើយចំនូននែការកើន ឡើង ស្នាម មេដៃបែបនេះត្រូវបានមន្រ្តីមន្ទីរធម្មការម្នាក់(សូមមិនបញ្ចេញឈ្មោះ) អះអាងថាអាច និង កើន ឡើងជាងនេះ តទៅទៀត បើសិនជា រដ្ឋមន្រ្តីក្រសូង ធម្មកានិងសាសនានៅតែមិនមានចំណាត់ការលើ លោក កងឌី ណាតតាមផ្លូវច្បាប់តាមការ ស្នើរសុំ។
.នៅក្នុងខ្លឹមសារនែពាក្យបណ្តឹងគ្រប់ៗលើករបស់ព្រះសង្ឃនិងញាត្តិធម៏ដែលដាក់ចូលទៅក្រសូងធម្មកានិងសាសនាសុទ្ធសឹងបានបញ្ជាក់យ៉ាងច្បាស់លាស់ពីរកំហុសឆ្គងនិងអំពើរពុករលូយរបស់លោក កងឌីណាត មានចំនូនប្រមាណ៨ទៅ៩ករណីឯណ្ណុះដូចជាលោក កង ឌី ណាត ធ្វើជាប្រធានមន្ទីរ ធម្មការ មិនចេះធម៌វិន័យ មិនចេះសង្ឃស័ព្ទ មិនចេះសិក្ខាបទប្រាំ សិក្ខាបទ៨.ការកិបកេង ប្រាប់ខែគ្រូជាប់កិច្ចសន្យា .ប្រាក់ឧបត្ថម្ភ អ្នកជំង្ងឺអេដស៏.ដើរជំរិតទាលុយព្រះសង្ឃតាមវត្តអារាមទូទាំងខេត្តប្រចាំខែ.កិបកេង លុយ លទ្ធកម្មក្នុងមួយឆ្នាំៗ៣០លានរៀល.ប្រាក់ឧបត្ថម្ភបេសកម្មមន្រ្តីចុះបំពេញភារកិច្ច.និងការឃុបឃិតគ្នាយកដីកម្មសិទ្ធិរបស់មន្ទីរធម្មការពុះជ្រៀកឲ្យទៅ លោកស្រី កុកសុខា ជាមនុស្សជំនិតរបស់ខ្លូនសាងសង់ផ្ទះ រស់ នៅជាកម្មសិទ្ធិឯកជន.រូមនិងម៉ូតូមួយគ្រឿងដែលក្រសូងផ្តល់ទុកសំរាប់មន្រ្តីជិះបំពេញភារកិច្ច ក៍ត្រូវ លោក កងឌីណាត យកមកធ្វើជាកម្មសិទ្ធិប្រើប្រាស់ផ្ទាល់ខ្លូនជាដើម។សរុបសេចក្តីមកអ្វីដែលបានលើកឡើងក្នុង ពាក្យបណ្តឹងរបស់ ព្រះសង្ឃនិងញាត្តិធម៏ចំនូនជាង១២០០ស្នាមមេដៃសុទ្ធិសឹងបានបញ្ជាក់យ៉ាង ច្បាស់ លាស់ពីរភាពមិនប្រក្រតីនិងអំពើរពុករលូយដែលលោក កង ឌីណាត បានប្រព្រត្តិក្នុងពេលកន្លង មកក៍ដូចជាបច្ចុប្បន្នធ្វើឲ្យប៉ះពាល់ភាព ថ្លែថ្នូរនែ ព្រះពុទ្ធសាសនាជាតិ ហើយនៅក្នុងពាក្យបណ្តឹងគ្រប់លើ មានគោលបំណង់តែមួយគាត់ គឺធ្វើយ៉ាងណាឲ្យក្រសូងធម្មកានិងសាសនាដក់ដំណែង លោក កងឌីណាត ចេញពីរប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុនិងសូមជ្រើសរើសមនុស្សថ្មីដែលមានភាពស្មោះត្រង់និងមានសមត្ថភាពគ្រប់គ្រង់លើវិស័យព្រះពុទ្ធសាសនាមកជំនូសវិញ។ជុំវិញបញ្ហារដូចបានរៀបរាប់ខាងលើនេះគេមិនដឹងថារដ្ឋមន្រ្តីធម្មការនិងសាសនាយល់ឃើញយ៉ាងណានោះទេទើបបានជារហូតមកដល់ពេលនេះមិនទាន់ចំណាត់ការដោះស្រាយអ្វីឲ្យបានច្បាស់លាស់សោះ។តែផ្ទុយទៅវិញហាក់ជាមាន ចេតនា បណ្តែត បណ្តោយឲ្យបញ្ហារនេះរីករាលដាល់កាន់តែធំ ទៅៗបង្ករ ភាពស្មុកស្មាញ ក្នុងសង្គមបែបនេះ។
.គួរបញ្ជាក់ឡើងវិញផដែរថាការផ្តិតមេដៃលើពាក្យបណ្តឹងសូមដក លោក កងឌីណាត ចេញពីរ ប្រធានធម្មការនិងសាសនាខេត្តព្រះសីហនុបែបនេះ គឺជាលើកទី២ហើយ ដោយលើកទី១ធ្វើឡើងនៅ ថ្ងៃទី៣០ខែមករាឆ្នាំ២០១៦មានស្នាមមេដៃរបស់ព្រះសង្ឃនិងញាត្តិធម៏ចំនូន៥១២ស្នាមមេដៃរនិងលើក ទី២ ធ្វើ ឡើងនៅថ្ងៃទី១៣គុម្ភៈឆ្នាំ២០១៦មានស្នាមមេដៃព្រះសង្ឃនិងញាត្តិធម៏ចំនូន៧៥៣ស្នាមមេដៃផងដែរ។
ហើយនៅក្នុងអំឡុងឆ្នាំ២០១០កន្លងទៅនេះ គ៍ធ្លាប់រងនៅ ការចោទប្រកាន់ ពីបទឃុបឃិតគ្នាកិបកេង ប្រាក់ឧបត្ថម្ភរបស់អង្គការ(UNICCT)ដល់ជនរងគ្រោះចំនូន៨០នាក់បានលុយជាងម៉ឺនដុល្លា.និងបន្លំហត្ថលាខា.បន្លំឯកសារសាធារណៈបើកយកប្រាក់ខែរបស់គ្រូពុទ្ធីកជាប់កិច្ចសន្យាចំនូន៣៥នាក់ចំនូន៥០លានរៀល.និងមន្រ្តីជាប់កិច្ចសន្យាចំនូន៨នាក់រយៈពេល២ឆ្នាំគឺឆ្នាំ២០០៩និង២០១០ចំនូន១២លានរៀល រូមនិង កាជំរិតទាប្រាក់នៅតាមទីវត្តអារាមនានាទូទាំងខេត្តព្រះសីហនុដោយយកលេះថា យកទៅជួយ ឧបត្ថម្ភកង ទព័ជួរមុខតាមព្រំដែនផងដែរ ប៉ុន្តែរអ្វីដែលគួរឲ្យ កត់សម្កាល់នា ពេលនោះ លោក កងឌីណាត បានប្រើប្រាស់គ្រប់វិធីសាស្រ្ត ព្រមទាំងបានធ្វើចាប់បង្ខំ អាចារ្យ និងគណៈកម្មវត្ត ក៍ដូចជាព្រះសង្ឍ នៅតាមទីវត្តអារាមទូទៅខេត្តព្រះសីហនុ ឲ្យធ្វើញាតិ គាំទ្រខ្លូន ប្រឆាំងតបតទៅនិង និងការចោទប្រកាន់ខាងលើ បានដោយជោគជ័យ ជាហេតុធ្វើឲ្យIMG-20151013-WA0005 20160222_160244_resizedលោក កងឌីណាត រិតតែបានចិត្តប្រព្រត្តិអំពើពុករលូយខ្លាំងខ្លាជាមុខរហូតដល់បច្ចុប្បន្ន៕