​អគ្គលេខាធិការរង​កាកបាទក្រហមកម្ពុជា នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ពលរដ្ឋ​ក្រីក្រ​ ​ចំនួន​២៦​គ្រួសារ​ក្នុងស្រុក​ទឹកផុស និង​បរិបូណ៌​

0

​ខេត្តកំពង់ឆ្នាំង​៖​ ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២៦​គ្រួសារ ដែលមាន​១៣​គ្រួសារ​នៅក្នុង​ស្រុក​ទឹកផុស និង​១៣​គ្រួសារ​ទៀត​នៅក្នុង​ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៦ បានទទួល​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា​ពី​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​កាកបាទក្រហមកម្ពុជា លោក អ៊ុ​ន្ សំអុល ប្រធាន​គណៈកម្មការ​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្ត និង​ក្រុមការងារ ក្នុងពេល​នោះដែរ​ពលរ​ដ្ឋ​ក្រីក្រ​១​គ្រួសារ​ត្រូវបាន​ជួយ​ដោះបំណុល​ដែល​ជំពាក់​ធនាគារ និង​មួយ​គ្រួសារ​ទៀត​ជួយ​បង្កើត​មុខរបរ​ដើម្បី​ចិញ្ចឹមជីវិត​ក្រោយពី​ភ្លើង​ឆេះ​ផ្ទះ​អស់​។​៣
​ ​លោក អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ ដោយមាន​ការយកចិត្ត​ទុកដាក់​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា លោកយាយ មួង តៃ អាយុ​៧៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ក្រាំង​ស្គារ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដែល​បាន​ចិញ្ចឹម​ចៅប្រុស​ស្រី​តូចៗ​កំព្រា​ចំនួន​៤​នាក់ ក្នុងនោះ​៣​នាក់​ត្រូវបាន​យកមក​ចិញ្ចឹម​រៀនសូត្រ​ក្នុង​មណ្ឌលកុមារ​កំព្រា​ខេត្ត​រួចហើយ និង​ម្នាក់ទៀត​បានរស់នៅ​ជួយ​ថែ​ទាំង​ជីដូន ដែល​ក្នុងថ្ងៃនេះ​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា ជួយ​ដោះស្រាយ​សងបំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​AMK ដែល​ម្តាយ​កុមារកំព្រា​ទាំង​៤​នាក់​បាន​ខ្ចី​យកមក​ធ្វើ​ផ្ទះ​ក្រោយពី​ភ្លើង​ឆេះ​ផ្ទះ​អស់ និង​ព្យាបាល​ជម្ងឺ​លោកយាយ​កន្លងមក​។44
​ ​ដោយឡែក​យុវតី​ឈ្មោះ ប៉ិច ស្រី​នៅ អ​តី​តៈ​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ ហ៊ុនសែន​បរិបូណ៌ មាន​ទីលំនៅ​ក្នុងភូមិ​ស្នោរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ រស់នៅ​ជាមួយ​ជីដូន​ក្រីក្រ ដែល​កន្លងមក​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់ ហើយ​នាង​មិនបាន​ទៅ​ប្រឡង​យក​សញ្ញាប័ត្រ​ទុ​ត្តិ​យ​ភូមិ​ឆ្នាំ​២០១៤-២០១៥​ដោយសារតែ​ភាពក្រីក្រ ដុនដាប​និង​ក៏​មិនបាន​រៀន​បន្តទៀត​ដែរ ត្រូវបាន​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​ជួយ​ឧបត្ថម​កង់​១​គ្រឿង និង​ថវិការ​មួយចំនួន​បន្ថែមទៀត ដើម្បី​ជួយ​បង្កើត​មុខរបរ​ចិញ្ចឹម​មាន់​នៅក្នុង​លំនៅដ្ឋាន ព្រោះ​នាង​ធ្លាប់​ទទួល​ការបណ្តោះបណ្តាល​អំពី​បច្ចេកទេស​ចិញ្ចឹម​មាន់​ពីមុនមក​។​33
​ ​លោក អ៊ុន សំអុល បានបញ្ជាក់​ទៀតថា​៖ ក្រៅពី​គ្រួសារ​ក្រីក្រ​ទាំង​២ ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​២៤​គ្រួសារ​ទៀត​នៅក្នុង​ស្រុក​ទាំង​២ បានទទួល​អំណោយ​មនុស្សធម៌​ដូចគ្នា ដែល​នៅក្នុង​១​គ្រួសារៗ​ទទួល អង្ករ​៣០​គីឡូ​, មី​១​កេះ​, ត្រីខ​១០​កំប៉ុង​, មុង​១ សារុង​១ ក្រមា​១ ភួយ​១ និង​ថវិការ​៥​ម៉ឺន​រៀល​។​55
​ ​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​កាកបាទក្រហមកម្ពុជា​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ច​ជា​កាល​សម្តេច​តែងតែ​នឹករលឹក និង​យកចិត្តទុកដាក់​គិតគូ​ជានិច្ច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់​គ្រប់​នៅ​មូលដ្ឋាន និង​បានផ្តល់​អំណោយ​សង្គ្រោះ​ដូចៗ​គ្នា​ដោយ​មិនមាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ទន្ទឹមនេះដែរ​លោកជំទាវ​ក៍បាន​ផ្តាំផ្ញើរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ប្រឹងប្រែង​តស៊ូ​ក្នុងការ​ប្រកបមុខរប​រ​ធ្វើ​ស្រែចំការ​ចិញ្ចឹមជីវិត និង​ត្រូ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​កូនចៅ​ក្នុង​គ្រួសារ​អោយបាន​ល្អ ដើម្បី​កុំអោយ​ខាតបង់​ថវិការ​នៅក្នុង​គ្រួសារ ហើយ​ក៏បាន​ផ្តាំ​ង្ញើ​ដល់​អនុសាខា​កាកបាទក្រហម​ស្រុក​ទាំង​២​ផងដែរ ត្រូវ​រាយការណ៍​ទៅ​ថ្នាក់លើ​ជាបន្ទាន់​នៅពេល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ផ្សេងៗ ដើម្បី​ក្រុម​ករ​ងារ​ចុះ​មកជួយ​ពួកគាត់​ទាន់ពេលវេលា​៕