ក្រុមគ្រូពេទ្យ​ចល័ត​របស់​ក្រសួងការពារជាតិ​ចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ ​ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​បន្ទាយស្រី

0

​ខេត្តសៀមរាប ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម​ពិគ្រោះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ របស់​ក្រុមគ្រូពេទ្យ​ចល័ត​ក្រសួងការពារជាតិ ចាប់ពី​ថ្ងៃទី​២១ និង ២២ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ ដែល​ដឹង​នាំ​ដោយ លោកជំទាវ​ឧ​ត្ត​ម​សេនីយ៍​ឯក តុ​ប សារ៉ន អគ្គនាយករង អគ្គនាយកដ្ឋាន​ភស្តុភា ហិរញ្ញវត្ថុ នៃ​ក្រសួងការពារជាតិ រួម​ដំណើរ​ដោយ​ឯកឧត្តម​អស់លោក​លោកស្រី​ជា​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​និង ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​ស្រុក ឃុំ លោកគ្រូ អ្នកគ្រូ​ចូលរួម​ផង ដែរ ។ ក្នុង​ការចុះពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​ប្រព្រឹត្តទៅ​ពីរ​កន្លែង​ផ្សេងគ្នា ក្នុងនោះ​នា​ថ្ងៃទី​២១​កុ​ម្ភះ នៅ​អនុវិទ្យាល័យ ខ្នា​សណ្តាយ ដោយមាន​ប្រជាពលរដ្ឋ​មកពី​ឃុំ​ព្រះ​ដាក់ ,​ឃុន​រាម និង ឃុំ​ខ្នា​សណ្តាយ និង​នៅ​ថ្ងៃទី​២២ កុ​ម្ភះ​នេះ នៅ​សាលាបឋមសិក្សា​ធ្លក ដែលមាន​ប្រជាពលរដ្ឋ​មកពី ឃុំ​ត្បែង , រំចេក និង រុន​តា​ឯក របស់​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។​DSC_0274
​តាម​ការបញ្ជាក់​របស់​លោកស្រី ឧ​ត្ត​ម​សេនីយ៍​ឯក តុ​ប សារ៉ន បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ពីរ ថ្ងៃនេះ លោកស្រី​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ចល័ត​ក្រសួងការពារជាតិ​ចំនួន​២៥​រូប​ចុះមក​ធ្វើការ​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​ក្នុងនោះ​មាន​វេជ្ជបណ្ឌិត​គិ​លា​នុ​ដ្ឋា​ន​និង​ឱសថការី ដោយបាន​ធ្វើការ​ពិនិត្យ​នូវ​ជម្ងឺ​ទូទៅ ជម្ងឺ​ភ្នែក ច្រមុះ បំពុងករ និង​ការ​វោះ​កាត់​តូច បាន​ចំនួន​សរុប ៧២១​នាក់ ក្នុងនោះ​ក្រុមគ្រូពេទ្យ បាន​ជួប​នូវ​ជម្ងឺ​ផ្លូវដង្ហើម​ជាច្រើន ក្នុង​ចំនួន​ដែល​ប្រជាពលរដ្ឋ ចូលមក​ពិនិត្យ និង​ព្យាបាល ។ តាម​ការបញ្ជាក់​របស់​ក្រុម​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹងថា​បញ្ហា​ជម្ងឺ​ផ្លូវដង្ហើម​នេះ​គឺ​បណ្តា​មកពី​បង ប្អូន​បរិភោគ​ទឹក​មិនបាន​ត្រឹមត្រូវ​ម្យ៉ាងទៀត​ក្នុង​ខ្លួន​របស់​អ្នក​ជម្ងឺ​គឺ​កង្វះខាត​ជាតិ​ទឹក​ដោយ​ពួកគាត់ បរិភោគ​ទឹក​មិនបាន​គ្រប់គ្រាន់ ។​DSC_0275
​មានប្រសាសន៍​សំណេះសំណាល​នោះ​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ឯក​តុ​ប​សារ៉ន បាន​បញ្ជាក់ថា​ការធ្វើ​អនាម័យ​គឺជា​កត្តា​ចំបង​ដែល​មនុស្ស​យើង​គ្រប់រូប ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ឲ្យ​បានជា​ប្រចាំថ្ងៃ ដូច្នេះ​សុខភាព​គឺជា​កត្តា​ដ៏​សំខាន់បំផុត សម្រាប់​មនុស្សជាតិ​គ្រប់រូប ក្នុងការ​អនុវត្តន៍រ​បៀ​ប​រស់នៅ​ប្រកបដោយ​សុខ​មា​ភាព​របស់​យើង​គ្រប់រូប ។ ដោយ​កត្តា​នេះហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ទៀ​បាញ់​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប​បានធ្វើការ​ជម្រុញ​ឲ្យ​សុខាភិបាល​ក្រសួងការពារជាតិ ធ្វើ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចុះមក​ធ្វើការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ដោយ​ឥតគិតថ្លៃ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុងនោះ​លោកជំទាវ​ក៏បាន​ធ្វើការ​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានមក​ទទួល​សេវា​ព្យាបាល​ជម្ងឺ​នាឱកាស​នោះ​សូម​ឲ្យ​បរិភោគ​ទឹកស្អាត ដោយ​ដាំទឹក​ពុះ​ហើយ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​ការជួយ​ថាមពល​ដល់​សរីរាង្គកាយ​យើង​បាន​គ្រប់គ្រាន់ ព្រមទាំង​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បានជា​ប្រចាំ​ដែលជា​កត្តា​ដ៏​ល្អ​សម្រាប់​មនុស្ស​យើង​គ្រប់រូប​និង​ត្រូវធ្វើ​អនាម័យ បរិស្ថាន​ក្នុង​ភូមិដ្ឋាន​ឲ្យ​ស្អាត​និង​លុបបំបាត់​ជម្រក​សត្វ​មូស​ជាដើម​។​លោកជំទាវ​ក៏បាន​បន្តទៀតថា នៅពេលដែល​បងប្អូន​បានទទួល​ថ្នាំ​ឱសថ​ពី​គ្រូពេទ្យ​ទៅ ត្រូវតែ​អនុវត្ត​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បាន​ត្រឹមត្រូវ​ពីព្រោះថា​DSC_0262ឱសថ​គឺជា​អាវុធ​មុខ​ពីរ ដែល​ជួយ​ព្យាបាល​ផង​និង​អាច​សម្លាប់​យើង​បាន​បើ​ប្រើប្រាស់​វា​មិនបាន​ត្រឹមត្រូវ លោកជំទាវ​ក៏បាន​បន្តទៀតថា​ស្រុក​បន្ទាយស្រី​ជា​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​និង​ធម្មជាតិ បាន​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​។​ដូច្នេះ​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវតែមាន​អនាម័យ សុខភាព​មាំមួន ក្នុងការ​បញ្ចេញ​នូវ​ស្នាមញញឹម​ដ៏​ស្រស់​ស្រទន់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ ក្នុង​លក្ខណៈ​មាន​សុខ​ភាពល្អ​មាំមួន​ទៀតផង​។​លោកជំទាវ​ក៏បាន​បន្តទៀតថា ដើម្បី​ផ្តល់​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ គឺ ដើម្បី​ធ្វើ​ឲ្យ​សុខមាលភាព​យើង មាន​សុខ​ភាពល្អ សម្រាប់​ប្រកប​កិច្ចការងារ រៀនសូត្រ ធ្វើស្រែ ចំការ​ជាដើម​។ ម្យ៉ាងទៀត​ការពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​បងប្អូន​នាពេលនេះ​ក្រុមគ្រូពេទ្យ​យើង​មិន​រើសអើង​ឬ ប្រកាន់​ន្និនាកា​រណ៍​នយោបាយ​ណា​ឡើយ​គឺ​ធ្វើការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា គឺ​ខ្មែរ​តែមួយ​៕​ដោយ​គឿន​វេត​