បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​លឿន វ៉ា​ម៉ូតូ​កង់​បី មិន​ផុត​ជ្រុល​ទៅបុក​បុរស​ម្នាក់កំពុង​ដើរ​ឆ្លងផ្លូវ នៅមុខ​ព្រះអង្គ​ដង​កើ ស្លាប់​១ របួសធ្ងន់​២

0

​ភ្នំពេញ ៖​យុវជន​២​នាក់ ខាងលើ ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​មុខ​ព្រះអង្គ​ដង​កើ​ក៏បាន​រេ​ចង្កូត​បុក​បុរស​ចំណាស់​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទា​ច​ទៅ​ចិញ្ចើមផ្លូវ ចំណែក​ម៉ូតូ​បាន​អូស​ជាង​១០​ម៉ែត្រ​បណ្តោយ​ឲ្យ​យុវជន​ម្នា​ក់បាន​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​ចំណែក​ម្នាក់ទៀត រួមទាំង​បុរស​ចំណាស់​ម្នាក់​អាយុប្រមាណ ៥០​ឆ្នាំ​បាន រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​;ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ២០​នាទី យប់​ថ្ងៃទី​១៣ កុម្ភៈ​២០១៤ នៅ​ចំណុច​មុខ​ព្រះអង្គ​ដង​កើ ស្ថិតក្នុង​សង្កាត់​ជ័យ​ជំ​នៈ​ខណ្ឌដូនពេញ​។


​យោងតាម​ប្រភព​ព៌​ត៏​មាននៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ១​គ្រឿង ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BT-9028 ជិះ​ដោយ​យុវជន ២​នាក់ ខាងលើ​ធ្វើដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​តាមផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​ព្យាយាម​បើក​វ៉ា​ម៉ូតូ​កង​បី​មួយគ្រឿង​ដែល​បើក​ស្រប​គេ​នោះ​មិន​ផុត លុះ​មកដល់​មុខ ព្រះអង្គ​ដង​កើ​ក៏បាន​រេ​ចង្កូត​បុក​បុរស​ចំណាស់​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ ខ្ទា​ច​ទៅ​ចិញ្ចើមផ្លូវ ធ្លាយ​ខួរ​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ចំណែក​ម៉ូតូ​បាន​អូស​ជាង​១៥​ម៉ែត្រ​រង​ការ​ខូច​ខាត់ ។​Image1 Image2 Image3


​ក្រោយ​កើតហេតុ ជន​រងរបួស​ធ្ងន់​ទាំង ២​នាក់​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ចំណែក​សព​យុវជន​ខាងលើ​មិនត្រូវ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ទាក់ទង​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ហើយ​ម៉ូតូ​វិញ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្ស​ទុក​នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​រងចាំ​បងប្អូន​មក​ទទួល​វិញ​ផងដែរ ៕