រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​រថយន្ត​ហុងដា​ហ្វី​ត​ចត​ស្ងៀមខ្ទាត​ទៅបុក​បង្គោល​ភ្លើង​រង​ការខូចខាត​

0

​ភ្នំពេញ ៖ រថយន្ត​ហុងដា​ហ្វី​ត​១​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ ខណៈដែល​រថយន្ត​មួយគ្រឿង មិន​ស្គាល់​ម៉ាក​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​បាន​រេ​ចង្កូត​ទៅបុក​ពីក្រោយ​រថយន្ត​ហុងដា​ហ្វី​ដែល​ចត​ក្បែរ​ចិញ្ចើមផ្លូវ​បណ្ដាលអោយ​រថយន្ត​ហុងដា​រុល​ទៅបុក​គៀប​ជាប់​និង​បង្គោល​ភ្លើង​មួយ​ដើម ដាច់​អំពូល​ធ្លាក់​មក​ដី ហើយ​រថយន្ត​បង្ក​ក៏បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​ ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៤​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រ​សីហនុ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា គេ​បានឃើញ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ​ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុច​មុខ​រោងកុន​គិរី​រម្យ​ក៏បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ហុងដា​ហ្វី​ត​មួយគ្រឿង ពណ៌​ស​ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-2133​ចត​ស្ងៀម​ក្បែរ​ចិញ្ចើមផ្លូវ បណ្ដាលអោយ​រថយន្ត​ហុងដា​រុលទៅមុខ​បុក​គៀប​ជាប់​និង បង្គោល​ភ្លើង​១​ដើម​ដាច់​បាក់​

ធ្លាក់ចំ​រថយន្ត​ឡង់​រ៉ូ​វែ​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-2267 ដែល​ចត​នៅក្បែរនោះ​រង​ការ​ខាត​ខាត​ផ្នែក​ខាងក្រោយ​បន្តិចបន្តួច​។ បន្ទាប់ពី​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួនបាត់ ចំណែក​រថយន្ត​ឡង់​រ៉ូ​វែ​មិន​ចង់​មាន​បញ្ហា​ច្រើន ក៏បាន​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ​បាត់ ទុកអោយ​រថយន្ត​ហុងដា​ដែល​គៀប​ជាប់​និង​បង្គោល​ភ្លើង ទៅមុខ​មិន​រួច​ជា​អ្នកទទួលខុសត្រូវ​នៅ​កន្លែងកើតហេតុ​។​ ​

ក្រោយពេល​កើត​សមត្ថកិច្ច​បាន​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើ​ការចុះវាស់វែង និង​យក​រថយន្ត​ហុងដា​ដែល​រងគ្រោះ​នៅ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ ​Image1 Image2 Image3 Image4 Image5