បវរកញ្ញា​ទេសចរ​ចិន​ឆ្នាំ​២០១៤ ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​វូ​ហាន​

0

​វូ​ហានៈ បវរកញ្ញា​ទេសចរ​ចិន​ថ្មី​ឆ្នាំ​២០១៤ បាន​ពាក់​មកុដ​នា​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​វូ​ហាន រដ្ឋធានី​ខេត្ត​ហ៊ូ​ប៊េ (2014 Miss Tourism Int'l China Final kicks off in Wuhan)​កាល​ពិ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤​មកម្ល៉េះ នេះ​បើតាម​គេហទំព័រ​ចិន ឆាយ​ណា​ដេលី ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។​

​ជ័យលាភី​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ការជ្រើសរើស​បវរកញ្ញា​ទេសចរ​អន្តរ​ជាតិចិន​ឆ្នាំ​២០១៤ ( The Miss Tourism International Chin នៅ​វូ​ហាន បាន​ទៅលើ​កញ្ញា Sun Zhaoshan ហើយ​នាង​ក៏​ត្រូវបាន​គណៈកម្មការ​បំពាក់​មកុដ ជាមួយ​ជ័យលាភី​ដទៃទៀត នៅ​ទីនោះ​តែម្តង (Newly-crowned 2014 Miss Tourism Sun Zhaoshan )​។

​សូម​រំឭកថា មុន​ឈានដល់​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​វូ​ហាន ក្រុម​ស្រី​ស្រស់​បេ​ក្ខ​នារី​ដែល មាន​សម្រស់​ស្រស់ស្អាត​មកពី​គ្រប់ទិសទី​បាន​ប្រកួត​គ្នា​តាមរយៈ​សម្រស់​រូបរាង និង​ទេពកោសល្យ រួមទាំង​ភាពរហ័សរហួន ភាព​ឆ្លាត​វៃ និង​ចំណេះដឹង​ទូលំទូលាយ​ផងដែរ​។ ពួកគេ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ប៊ី​គី​នី ឬ​បែប​ប្រពៃណី ដោយ​សម្អិតសម្អាង​យ៉ាង​ហ្មត់ចត់​៕Sun Zhaoshan