ក្រសួង​រៀបចំ​ដែនដី​៖​វាស់វែង​បាន​៧១​ម៉ឺន​ក្បាលដី ចែក​ប័ណ្ណ​បាន​ជាង​៥០​ម៉ឺន​

0

​ភ្នំពេញ​៖​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​លទ្ធផល​នៃ​ការសម្រេច បាន​លើ​ការអនុវត្ត​តាម​បទបញ្ជា​លេខ​០១ បប នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រួមមាន​ការវាស់វែង ការបិទ​ផ្សាយ​ផងដែរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កាលពី​ចុង​សប្តាហ៍​មុននេះ​។​ ​

យោងតាម​សេចក្តីជូនដំណឹង​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២​ឥ​១៤ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានបង្ហាញ​លទ្ធផល​នៃ​ការសម្រេច បាន​លើ​ការអនុវត្ត​តាម​បទបញ្ជា​លេខ​០១ បប នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​រួមមាន​តំបន់​វិនិច្ឆ័យ​ចំនួន ៣៥៧ ឃុំ ដែល​ក្នុងនោះ​៣១៤​ឃុំ បាននិងកំពុង​បិទ​ផ្សាយ​ក្នុងចំណោម​៥១៧​ទីតាំង បំពេញ​សលាក​ប​ត្រ​ជាង​៧១​ម៉ឺន​ក្បាលដី ការវាស់វែង​បាន​៧១​ម៉ឺន​ក្បាលដី ការបិទ​ផ្សាយបាន​ជាង​៧០​ម៉ឺន​ក្បាលដី និង​ចែក​ប័ណ្ណ​ដល់​ប្រជាពលរដ្ឋ​បាន​ជាង​៥០​ម៉ឺន​ក្បាលដី​ផងដែរ​។ ​

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​កាលពី​ចុង​សប្តាហ៍​មុននេះ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា រាជរដ្ឋាភិបាល​បានធ្វើ​អនុ​ប​យោគ​កាត់​ផ្ទៃដី​សរុប​ទំហំ​ជាង​១​លាន​ហិកតា ដែល​ក្នុងនោះ​ទំហំ ជាង​៣៤​ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១២៨ និង​ទំហំ​ជិត​២៣​ម៉ឺន​ហិកតា កាត់​ចេញពី​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ចំនួន​១៦ និង​ទំហំ​ជិត​៥០​ម៉ឺន​ហិកតា កាត់​ចេញពី​ដី​រដ្ឋ និង​ដីព្រៃ​មាន​ដីកា​ដកហូត​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ព្រះរាជក្រឹត្យ​ច​ណ​នួន​៩៦ អនុក្រឹត្យ​ចំនួន​៦៧៨ និងសេចក្តីសម្រេច​ផ្តល់​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ចំនួន​៧០៧​ស​.​ជ​.​ណ ។​

​មកទល់​ខែមីនា ឆ្នាំ​២០១៤ លទ្ធផល​សម្រេច​លើ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​តាមរយៈ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី (LASSP)​ទាំង​២៤​រាជធានី ខេត្ត បាននិងកំពុង​បន្ត​អនុវត្ត​នៅ​ស្រុក​ចំនួន​៧១ ឃុំ​ចំនួន​៣៩៤ និង​ភូមិ​ចំនួន​៣៥២៥ រួមមាន បញ្ចូឡ​ទិន្នន័យ​បាន​ជាង​២.៩​លាន​ក្បាលដី បិទ​ផ្សាយ​ចប់​បាន​ជាង​២.៧​លាន​ក្បាលដី និង​ចែក​ប័ណ្ណ​ដល់ដៃ​ប្រជាពលរដ្ឋ​បាន​ជិត​២.៣​លាន​ប័ណ្ណ​។ ចំណែក​លទ្ធផល​សម្រេច​បាន​លើ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ​បាន​ចំនួន​ជាង​៦០​ម៉ឺន​ប័ណ្ណ​៕ ​k land1