កំណត់​អត្តសញ្ញាណ​ថាសហោះ UFOs ធ្លាក់​នៅ​ហេ​ឡុង​ជាំ​ង​

0

​ហេ​ឡុង​ជាំ​ង​៖ ប៉ុន្មាន​ថ្ងៃនេះ​មានការ​ភ្ញាក់ផ្អើល​មួយ​ថា​មាន​ថាសហោះ​ធ្លា​ក់នៅ​ហេ​ឡុង​ជាំ​ង ប្រទេស​ចិន ប៉ុន្តែ​អាជ្ញាធរ​ចិន​ពេលនេះ​បានកំណត់​អត្តសញ្ញាណ​វត្ថុ​ដែល​ធ្លាក់ចូល​ទៅក្នុង​ខេត្ត​ហេ​ឡុង​ជាំ​ង (Heilongjiang) ភាគ​ឦសាន​ប្រទេស​ចិន​នោះ​ហើយដោយ​វា​ជា​ផ្នែក​នៃ​គ្រាប់​រ៉ុក្កែត​ក្រុមហ៊ុន​មួយ​ឬ​ផ្កាយរណប​មួយ​។

នេះ​បើតាម​ក្រុម​អ្នកជំនាញ​នៅក្នុង​ខេត្ត​នេះ​បានធ្វើ​ការវិភាគ​ដើម្បី​កំណត់​អត្តសញ្ញាណ​វត្ថុ​នោះ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​បញ្ហា​នេះ ហើយ​បាន​ផ្អែកលើ​សេចក្តីថ្លែងការណ៍​រដ្ឋបាល​អវកាស​ជាតិ​ប្រទេស​ចិន (China National Space Administration) នៅ​

ថ្ងៃអាទិត្យ ទី​១៨ ខែឧសភា ឆ្នាំ​២០១៤​។ ​សូម​រំឭកថា ទីក្រុង​មួយ​នៃ​ខេត្ត​Tsitsihar បាន​រាយការណ៍​ជាបន្ទាន់​ពី​វត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​ជាច្រើន​ដែល​ហាក់ដូចជា​បាន​ធ្លាក់ចុះ​ពីលើ​មេឃ​កាលពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ពេលនេះ​សេចក្តីថ្លែងការណ៍​របស់​អវកាស​ចិន​បានប្រកាស បញ្ជាក់​អត្តសញ្ញាណ​វត្ថុ​នោះ​ហើយ​។​ ​UFO1c