បុរស​វ័យ​កណ្តាល​ជនជាតិ​បរទេស​ម្នាក់​បាន​ព្យាយាម​ធ្វើអត្តឃាត​ខ្លួនឯង​

0

​ភ្នំពេញ​៖ មាន​ហេតុការណ៍​គួរអោយ​រន្ធត់ និង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា​ព ឆ្នាំ​២០១៤ ដោយ​បុរស់​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ព្យាយាម​យក​កូនកាំបិត​មក​អា​រក បំរុង​ធ្វើអត្តឃាត​ខ្លួនឯង​។​ ​ជនរងគ្រោះ ជា​ជនជាតិ​ស្បែ​កស មាន​អាយុ ប្រហែល​ជាង​៤០​ឆ្នាំ ស្លៀក​ខោខ្លី អត់​ពាក់អាវ អា​រក​នឹង​កូនកាំបិត​តូច​មួយ​នោះ មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តូប​លេខ​៩៩ ក្នុង​ផ្សារ ហ្គោល​ដេ​ន សូរិយា​ម៉​ល ស្ថិត​តាមផ្លូវ​លេខ​៥១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

​ប្រភព​ពត៌មាន​ពី​សន្តិសុខ​យាម​ផ្សារ​ម្នា​ក់បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បាន​ដើរ​មើល​ក្នុង​ផ្សារ លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​ជួបនឹង​បុរស​បរទេស​ស្បែ​កស​នោះ​យក​កូនកាំបិត​តូច​បម្រុង​អា​រក​ខ្លួនឯង ឃើញ​ដូច​ច្នេះ គាត់​ក៏បាន និយាយ​ហាមឃាត់​មិន​អោយធ្វើ ហើយ​បើ​មិន​ស្តាប់ គាត់​នឹង​ហៅ​ប៉ូលិស​មក​ចាប់ ។

ប៉ុន្តែ​បុរស​រូបនោះ​មិន​ស្តាប់​ទេ ក៏​យក​កាំបិត​អា​រក​ខ្លួនឯង​រហូត​ចេញឈាម​ដួល​បោក​ក្បាល​នឹង​ថ្ម នៅនឹងកន្លែង​កើតហេតុ ។ ​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ផងដែរ ៕01 02 03