Alvaro Arbeloa (​អាល់​វ៉ា​រ៉ូ អា​បេ​ឡូ​) ប្រកាស​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​

0

​( រូបភាពវូដេអូ ) ខ្សែការពារ​ក្លិប​អធិរាជ​ស Real Madrid កីឡាករ Alvaro Arbeloa (​អាល់​វ៉ា​រ៉ូ អា​បេ​ឡូ​) បានប្រកាសថា រូបគេ​បានសម្រេច​ចិត្ត​ចូលនិវត្តន៍​ឈប់​លេង​បាល់​ឲ្យ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ហើយ ។​ ​ខ្សែការពារ Arbeloa ដែលមាន​វ័យ​៣១​ឆ្នាំ​គឺ​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របស់​គោ​ជល់​អេ​ស្ប៉ា​ញ​សម្រាប់​ការប្រកួត World Cup នៅ​រដូវក្តៅ​នេះ​ទេ​ដោយសា​តែ​អតីត​ខ្សែការពារ​ស្តាំ​របស់​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ​បាន​រងរបួស​ជាច្រើនលើក​ច្រើនសារ ។​

Arbeloa បាន​និយាយថា “​ពេលដែល​ខ្ញុំ​មិនបាន​ទៅលេង World Cup ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​តែម្តង ខ្ញុំ​គោរព​គ្រូបង្វឹក del Bosque (​ដេ​ល ប៊ូ​ស្កេ​) ហើយ​ខ្ញុំ​សង្ឃឹមថា អេ​ស្ប៉ា​ញ​នឹង​ក្លាយជា​ជើងឯក World Cup ម្តងទៀត​” ។​

​គួរ​បញ្ជាក់ថា Arbeloa ធ្លាប់​ចូល​លេង​ឲ្យ​គោ​ជល់​អេ​ស្ប៉ា​ញ​បាន​ចំនួន ៥៦ ប្រកួត​ហើយ​រូបគេ​ក៏​ធ្លាប់ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើងឯក​ពានរង្វាន់​ទ្វីបអឺរ៉ុប​ចំនួន​២​ដង​និង​ពានរង្វាន់ World Cup ម្តង​ផងដែរ ៕