​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​និយាយថា​ប្រេ​ស៊ី​ល​ជា​ប្រទេស​ដែល​នឹង​អាច​ឈ្នះ​ពាន World Cup

0

( រូបភាពវីដេអូ ) ​គ្រូបង្វឹក​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​លោក Vicente del Bosque (​វី​សេន​តេ ដេ​ល ប៊ូ​ស្កេ​) បាន និយាយថា សាំ​បា​ប្រេ​ស៊ី​ល​ជា​ប្រទេស​ដែល​នឹង​អាច​ឈ្នះ​ពាន World Cup នៅ​រដូវក្តៅ​នេះ ។​ ​លោក Del Bosque នឹង​ដឹកនាំ​ក្រុម​របស់លោក​សម្រាប់ tournament នេះ​ពោរពេញ​ទៅដោយ​ទំនុកចិត្ត​បន្ទាប់ពី​អេ​ស្ប៉ា​ញ​បានឈ្នះ​ជើងឯក World Cup កាលពី​ឆ្នាំ ២០១០ និង​ពានរង្វាន់ ទ្វីបអឺរ៉ុប​ផងដែរ ។​ ​ប៉ុន្តែ​ទោះបី​យ៉ាងណាក្តី គ្រូបង្វឹក​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​រូបនេះ​បាន​អះអាងថា ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​គឺជា​ក្រុម​ដែលមាន​ម​ហិ​ច្ច​តា​ជាងគេ​ក្នុង​ការលើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំនេះ ។​ ​

លោក Del Bosque បាន​និយាយប្រាប់​សារព័ត៌មាន​របស់​អេ​ស្ប៉ា​ញ​ថា “​ប្រេ​ស៊ី​ល​ជា​ប្រទេស ដែល​ស្ថិតនៅ​លំដាប់​លើ​គេ​ដែល​ត្រូវបាន​គេ​គិតថា​នឹង​អាច​ឈ្នះ​ជើងឯក World Cup ពួកគេ​ជា​ក្រុម ដ៏​អស្ចារ្យ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​វា​មិនមែនជា​រឿង​ងាយស្រួល​នោះ​” ។​ ​គួរបញ្ជាក់​ជាថ្មី​ថា ការប្រកួត tournament ដ៏​ធំ​មួយ​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ខែក្រោយ ៕