Liverpool ចង់បាន​ខ្សែការពារ Ashley Cole

0

( រូបភាពវីដេអូ ) ​ក្លិប​ហង្ស​ក្រហម Liverpool ត្រូវបាន​គេ​មើលឃើញថា កំពុងតែ​សម្លឹង​ឃើញ​ចង់បាន​កីឡាករ Ashley Cole របស់​ក្លិប​តោ​ខៀវ Chelsea ហើយ​មានបំណង​ទិញយក​នៅ​រដូវក្តៅ​នេះ ។​ ​ខ្សែការពារ​វ័យ​ចំណាស់​រូបនេះ​ដែល​នឹង​ផុត​កិច្ចសន្យា​ជាមួយ​ក្លិប​នៅ​រដូវក្តៅ​នេះ​បានប្រកាសថា រូបគេ​ទំនងជា​នឹងមិន​ចុះកិច្ចសន្យា​ថ្មី​នៅ​ទឹកដី Stamford Bridge នោះ​ទៀត​ទេ ។​ ​ទន្ទឹម​ជាមួយគ្នា​នោះ គេហទំព័រ The Metro បាន​ចុះផ្សាយ​ថា គ្រូបង្វឹក Brendan Rodgers កំពុងតែ​ចង់បាន កីឡាករ​វ័យ​៣៣​ឆ្នាំ​ដែល​ពោរពេញ​ទៅដោយ​បទពិសោធន៍​រូបនេះ​ក្នុង​គោលបំណង​យកមក​ពង្រឹង​ប្រព័ន្ធ​ការពារ​របស់​ក្លិប ។​ ​

គួរ​រម្លឹក​ឡើងវិញ​ថា ថ្មីៗ​នេះ Cole បានប្រកាសថា គាត់​នឹង​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្រោយពេល មិន​ជាប់​ឈ្មោះ​សម្រាប់​ការប្រកួត World Cup ២០១៤ នៅ​ប្រេ​ស៊ី​ល ៕