ជនសង្ស័យ​មូ​យ​គ្រុម​ជិះ​ម៉ូតូ​៣​គ្រឿង​វាយ​ប្លន់​យុវជន​ម្នាក់​និង​នារី​យក​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្ថ​ភាព​

0

​ភ្នំពេញ​៖ គូស្នេហ៍​មួយ​គួរ​បាន​ដឹក​គ្នា​មកពី​ដើរលេង​ត្រូវបាន​ជនសង្ស័យ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ា​កលេត កាលពី​វេលា​ម៉ោង​២២​និង​៤៥​នាទី​យប់​ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សា​ខាង​ពន្ធដា​៧​មករា តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​ ​ ​តាម​សំដី​ជនរងគ្រោះ​ឈ្មោះ​នេ​ត សាម៉ន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរប​ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៤៥E3 សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​បាន​រៀបរាប់​ប្រាប់ថា​មុនពេល​កើតហេតុ​រូបគេ​

នឹង​សង្សារ​បាន​ដឹក​គ្នា​មកពី​ដើរលេង​ក្នុង​បំណង​ទៅ​ញាំ​អី​នៅ​ម្តុំ​ផ្សារ​សូរិយា​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​បានធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ហើយ​រត់​ជិះ​គេចខ្លួន​ទៅ​ជើង​ទៅតាម​ផ្លូវ​លេខ​៦៣ បាត់ស្រមោល​ឈឹង​តែម្តង​។​ ​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ភ្លាមៗ​ពេលនោះ​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច នៅ​កន្លែងកើតហេតុ​គេ​បាន​រកឃើញ​វិទ្យុទាក់ទង​(​ប្រភេទ​រី​វធ​)​មួយគ្រឿង​ដែល​ក្រុមចោរ​ធ្វើ​ឲ្យ​ជ្រុះ​

នៅ​កន្លែងកើតហេតុ បន្ទាប់មក​សមត្ថកិច្ច​បាន​នាំខ្លួន​ជនរងគ្រោះ​យកទៅដាក់​ពាក្យបណ្តឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​បឹងរាំង​ដើម្បី​កំណ​ត​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​យកមក​ផ្តន់ទាទោស​តាមច្បាប់​៕01 02 03