ស្លាប់​១៧ របួស​៣០ ដោយ​គ្រោះថ្នាក់​រថយន្តក្រុង​ធ្លាក់​ជ្រោះ​

​កា​ស្មៀ​៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​១៧​នាក់​បាន​ស្លាប់ និង​៣០​នាក់​បាន​ទទួលរងរ​បួស ដោយសារ តែ​គ្រោះ​ថ្នាក់​រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយ​បាន​ធ្លាក់​ចេញពី​ផ្លូវ​ទៅ​ក្នុង​ជ្រោះ​ជ្រៅ​នៅ​រដ្ឋកា​ស្មៀ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​អង្គារ ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤​។​

​លោក Rajesh Kumar មន្ត្រីប៉ូលិស​បាន​និយាយថា រថយន្ដ​នេះ​បាន​ធ្វើដំណើរ​ទាំងយប់​ចេញពី Jammu ទៅកាន់ Srinagar រដ្ឋធានី​កា​ស្មៀ នៃ​ប្រទេស​ឥណ្ឌា​។  មកដល់​ចំណុច​កើតហេតុ រថយន្ដក្រុង​ឯកជន​នេះ​បាន​ធ្លាក់​ចេញពី​ផ្លូវ​ភ្នំ​មួយ​ហើយ​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​ជ្រៅ​នៅក្នុង​រដ្ឋកា​ស្មៀ​គឺ​បាន​សម្លាប់​មនុស្ស​ចំនួន 17 នាក់​និង 30 នាក់​ផ្សេង​ទៀត​រងរបួស​តែម្តង​។​
​អ្នករងរបួស​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គារ​មួយចំនួន​ជាមួយនឹង​ការរង​របួស​ធ្ងន់ធ្ងរ​។   ប៉ុន្តែ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​មិន​ត្រូវបាន​គេ​រាយការណ៍​លម្អិត​ភ្លាមៗ​នោះទេ​។ 
 ប៉ុន្តែ​លោក Rajesh Kumar បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​នៅ​ក្បែរ Ramban ដែល​ជា​ទីក្រុង​មួយ​ចម្ងាយ​ជិត 200km ភាគខាងត្បូង​នៃ Srinagar ។ 
​សូមបញ្ជាក់​ថា ប្រទេស​ឥណ្ឌា​គ្រោះ​ថ្នាក់​លើ​ផ្លូវ​ថ្នល់​ស្លាប់​ច្រើន​ជាង​គេ​នៅលើ​ពិភពលោក​ដោយ​មាន​ចំនួន​មនុស្ស​ជាង 110,000 នាក់​ត្រូវបាន​សម្លាប់​ជា​រៀងរាល់ឆ្នាំ​៕
bus kasmur kashmir