តារា​សម្តែង​អាមេរិក Lindsay Lohan ថត​ស្រាត​បង្ហោះ​លើ Instagram

យោង​តាម​ទំព័រ ឡូ​លី​ផប់​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២០ ខែ ឧសភា​នេះ​បានឲ្យដឹង​ថា​តារា​សម្តែង Lindsay Lohan បាន​ជប់លៀង​ភ្នែក​អ្នកគាំទ្រ​របស់ខ្លួន​សារជាថ្មី ដោយ​បង្ហោះ​រូប​ស្រាត​ល្វែងលើ ថត​ជាមួយនឹង​បុរស​ស្បែក​ខ្មៅ​ម្នាក់ ខណៈ​ដែល​នាង​ធ្វើដំណើរ ទៅកាន់​

កម្មវិធី Cannes Film Festival នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ សៅរ៍ ។​

​ទន្ទឹម​ជាមួយនឹង​ទំព័រ Daily Mail ឲ្យដឹងថា ជាមួយនឹង​បារី ក្នុង​ដៃ តារា​សម្តែង​អាមេរិក វ័យ ២៧ ឆ្នាំ នេះ ល្វែងលើ អត់​ស្លៀកពាក់ និង​បង្ហាញ​ត្រឹម​ដើមទ្រូង រួច​នាង​បាន​បង្ហោះ​ទៅកាន់ Instagram ។​
​គេ​នៅ​មិនទាន់​ដឹង​ថា នាង Lindsay Lohan ថត​បែប​នេះ ដើម្បី​គោលបំណង​អ្វី​នៅ​ឡើយ និង​មិន​ទាន់​មាន​តំណាង​របស់​នាង​ចេញ​មុខ​បកស្រាយ​នៅឡើយ ៕​

2014-05-22_140128_zpsd270f71e