ក្មេងស្ទាវ​២​ក្រុម​បើក​សុទ្ធតែ​រថយន្ត​ទំនើប​ដេញ​វាយ​គ្នា​បង្កអោយមាន​ការភ្ញាក់ផ្អើល​

0

​​ភ្នំពេញ ៖ ក្មេងស្ទាវ​២​ក្រុម​បាន​បង្ក​អោយ​ការភ្ញាក់ផ្អើល​ដោយ​ពួកគេ​បើក​សុទ្ធតែ​រថយន្ត​ទំនើបៗ​បាន​ដេញ​វាយ​គ្នា​នៅមុន​ហាង​ម៉ា​ស្ទឺ​ស៊ុប​គី​ស៊ុប តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស់ យ៉ាង​អានាធិបតេយ្យ​កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​យប់​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​ ​ហេតុការណ៍​ខាងលើនេះ​ត្រូវបាន​ប្រភពព័ត៌មាន​ឃើញ​មុនដំបូង​បានអោយដឹងថា គេ​បានឃើញ​រថយន្ត​រ៉េ​ង​រ៉ូ​វើ ស៊េរី​ទំនើប​មួយគ្រឿង​ដែល​សុទ្ធតែ​ក្រុមក្មេងស្ទាវ​នៅក្នុង​រថយន្ត​នោះ​បើក​ប្រដេញ​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​លុច​ស៊ី​ស​RX350 ដែល​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​សុធារស់ រហូតមកដល់​ទល់មុខ​

ហាង​ម៉ា​ស្ទឺ​ស៊ូ​គី​ស៊ុប ក៏​ក្រុមក្មេងស្ទាវ​ទាំងនោះ​ឈប់​រថយន្ត​ចុះមក​ដេញ​វាយ​គ្នា​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​ធ្វើអោយ​ភាគី​ខាង​បង្កឡើង​រថយន្ត​បើក​គេចខ្លួន​បាត់ស្រមោល​ភ្លាមៗ​នៅសល់តែ​ភាគី​ខាង​រងគ្រោះ​ក៏មាន​រងរបួស​បែកក្បាល​ម្នាក់​ផងដែរ​។​ ​សមត្ថកិច្ច​បានអោយដឹង​ថា ចំពោះ​ហេតុការណ៍​ខាងលើនេះ​គឺ​ផ្ដើមឡើង​ដោយ​ការ​ទើស​

ពាក្យសំដី​គ្នា​កុង​គ្នា​ទៅវិញទៅមក ទើប​ឈានដល់​ការ​ប្រ​ទុ​ស​សា​រ៉ា​យ​បែបនេះ​តែម្ដង​។ បន្ទាប់ពី​កើតហេតុ​ភាគី​ខាង​រងរបួស​មិនបាន​ដាក់ពាក្យ​ប្ដឹង​ឡើយ​ព្រោះ​បាន​និយាយថា ភាគី​ខាង​បង្ក​ដែល​ជិះ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ខាងលើ ក៏​ត្រូវជា​មិត្ត​ភ័ក្តិ អញ្ចឹង​គេ​ចង់​អោយមកធ្វើ​ការសម្របសម្រួល​គ្នា​វិញ​វា​ល្អជា ព្រោះ​វា​មិន​ចង់​មានរឿង​វែងឆ្ងាយ​ត​ទៅមុខទៀត​៕02 01