​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន នាំយក​អាវ​ភ្លៀង​សម្តេច​តេ​ជោ ហ៊ុន សែន ចែក​ដល់​កងកម្លាំង​៥០០​នាក់​

0

កំពង់ធំៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអាវភ្លៀងសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាសប្រាំផុតលេខ បានផ្តល់អាវភ្លៀង ស្របតាមរដូវកាលភ្លៀងធ្លាក់ចែកជូនដល់កងកម្លាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួនជាង៥០០អាវ នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៦។
ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកលើ កងកម្លាំងរបស់យោធពលខេមរៈភូមិន្ទ ដែលកំពុងតែបំពេញភារៈកិច្ចការពារជាតិមាតុភូមិ និងត្រូវបាន លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចែកជូនដល់យោធិន នៅព្រឹកថ្ងៃនេះផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះសម្តេចតេជោ ដែលជា និច្ចជាកាល សម្តេចតែងតែ យកចិត្តទុកដាក់ គិតគូរខ្ពស់ដល់យុទ្ធជន យើងទាំងរដូវភ្លៀង និងរដូវរងារ ក្នុងនោះដែរក៏បានផ្តាំផ្ញើរ ដល់យោធិនទាំងអស់ ក្នុងនាមជាយោធពលខេមរៈភូមិន្ទ ត្រូវតែស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារអោយបានសេចក្តីសុខ ទោះបីក្នុងតំលៃណាក៏ដោយ ជាពិសេសយោធិនទាំងអស់ត្រូវ គោរពវិន័យ ក្នុងកងយោធពលខេមរៈភូមិន្ទនិងច្បាប់របស់រដ្ឋ រួមទាំងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ។
ដោយ ប៊ុន រដ្ឋាasset (13) asset (10) asset (9) asset (8) asset (6) asset (2)