​ ប្រកាស​ផ្លាស់ប្ដូរ​តំណែង​ប្រធាន​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​សន្ទុក​

0

កំពង់ធំៈ នៅទីស្នាក់ការគណះបក្សប្រជាជនកម្ពុជាស្រុកសន្ទុក មានពិធីប្រកាសផ្លាស់ប្តូតំណែង ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួម ឯកឧត្តម អ៊ុត សំអន សមាជិកកម្មាធិការកណ្ដាលនិងជាប្រធានគណះកម្មាធិការគណះបក្សខេត្តកំពង់ធំ ឯកឧត្តម ឈុនឈន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងសមាជិក សមាជិការ ស្រុក សរុប ជាង់១០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែ ឧសភាឆ្នាំ២០១៦។
លោកប្រាក់ គឹមនាគ សមាជិកគណះកម្មាធិការគណះបក្សខេត្ត បានអានសេចក្ដីសំរេចសម្រួលភារកិច្ច ផ្លាស់លោក សុក ឈាង អតីតប្រធានគណះបក្សប្រជាជនស្រុកសន្ទុក និងសេចក្ដីសំរេចតែងតាំង លោក យស បញ្ញារិទ្ធិ ជាប្រធានគណះកម្មាធិការគណះបក្សប្រជាជនស្រុកសន្ទុកជំនួសវិញ ។
លោក យស បញ្ញារិទ្ធិ បានប្ដេជ្ញាចិត្តថានិងយក អស់កំលាំងកាយចិត្តនិងបញ្ញា ប្រមូលផ្ដុំកំលាំងគ្រប់ស្រទាប់មជ្ឈដ្ឋានសំដៅរួមចំណែកគ្នាការពារសមិទ្ធិផលសង្គមជាតិ និងការកសាងប្រទេសជាតិឆ្ពោះទៅអនាគតរុងរឿង អនុវត្តន៍ម៉ឺងម៉ាត់ ពង្រឹងគុណភាពបក្សអោយរឹងមាំ ចាប់ពីថ្នាក់ ភូមិ ឃុំ ស្រុក ខិតខំប្រតិបត្តិអោយបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្ដិកះរបស់បក្ស ពង្រឹង សាមគ្គីភាពផ្ទៃក្នុងបក្ស និងទំនាក់ទំនងល្អជាមួយប្រជាជន មហាជន សំដៅចែករំលែក ចំណេះដឹង និងចាត់ទុកចលនាមហាជន ប្រជាជន ជាចលនាមិនចេះរីងស្ងួត។
ឯកឧត្តម អ៊ុត សំអន បានកោតសរសើរ និងវាយតំលៃខ្ពស់របស់លោក យស បញ្ញារិទ្ធិ ដែលត្រូវបានរាជរដ្ឋា ភិបាលជឿនិងទុកចិត្ត ក្នុងការបំពេញភារៈកិច្ចជាថ្នាក់ដឹកនាំ បក្ស និងសមាជិកបក្ស ដោយមានការទទួលខុសត្រូវខ្ពស់ និងដឹកនាំក្រុមការងារបក្សឲ្យទទួលបានជោគជ័យ ។
ក្នុងនោះក៏មានមហាជនទូទៅ សំណូមពរ ឲ្យលោក យស បញ្ញារិទ្ធិ ពង្រឹងរដ្ឋបាលក្នុងសាលាស្រុកសន្ទុក នូវរបៀបរបបឯកសារ មួយចំនួនដែលមានការខុស និងបែបបទរដ្ឋបាល ដែលនាំឲ្យមានការ យល់ច្រឡំ និងខុសឆ្គងកន្លងមក ដោយសារតែលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក បានប្រើប្រាស់ឯកសារដោយមិន ប្រកតី គ្មានឯកសាដីធ្លីណាមួយដែលមានលក្ខណៈស្របច្បាប់ ដូច្នេះដើម្បីឲ្យរដ្ឋបាលស្រុកសន្ទុកមានជំនាញ ក្នុងកិច្ចការរដ្ឋបាលនោះ សូមលោកអភិបាលស្រុកជួយធ្វើលិខិតនានាឲ្យមានជាលក្ខណៈស្របច្បាប់ ជៀសវាងមានបញ្ហារវាងអ្នកទិញដីនិងអ្នកលក់ដី។
ដោយ ប៊ុន រដ្ឋា

photo_2016-05-14_16-40-11 photo_2016-05-17_21-11-45 photo_2016-05-14_16-40-06

Image5 Image4 Image3 Image2 Image1