ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ដឹកនាំ​កម្លាំង​ចូលរួម​ក្នុង​ពិធី​បុណ្យសព​លោក​ម៉ម រិទ្ធី អតីត​ប្រធាន​មន្ទីរ​បរិស្ថាន​

0

កំពង់ធំៈ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងអភិបាលរង និងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងមេបញ្ជាការង នាយទាហាន ៥០រូប ចូលរួមរំលែកមរណៈទុក របស់ក្រុមគ្រួសារសពលោក ម៉ម រិទ្ធី អាយុ ៦៧ឆ្នាំដោយរោគពាធ ដែលជាអតីតប្រធាន មន្ទីរបរិស្ថាន ដែលបានចូលនិវត្តន៍ជន ក្រោយមកក៏បានធ្លាក់ខ្លួនឈឺ ដោយជំងឺសពាធឈាម និងបណ្តាលឲ្យ ពិការមួយជំហាងខ្លួនអស់រយះពេល១០ឆ្នាំ ហើយបានមរណៈភាព នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៦។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ការចូលរួមរំលែកទុក្ខដល់សាច់ញាតិ ក្រុមគ្រួសារ របស់លោកម៉ម រិទ្ធី ដែលជាបុគ្គលម្នាក់ដែលធ្លាប់មានស្នារដៃ បំរើជាតិមាតុភូមិ និងជាបុគ្គលដ៏ឆ្នើមម្នាក់ពុះពារ ដើម្បីជាតិមាតុភូមិ ព្រមទាំងបានធ្វើឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋ គោរពស្រឡាញ់រាប់អាន ហើយបានសម្តែង នូវការសោកស្តាយ ដែលបានបាត់បង់នៅពេលនេះ ហើយក៏ជាការជូនដំណើរចុងក្រោយផងដែរ។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីរាជការ កងកម្លាំង រួមទាំងសិស្សនុសិស្សជាច្រើន បានចូលរួមដង្ហែរសពរបស់លោក ម៉ម រិទ្ធី ទៅបូជានៅវត្តក្រចាប់ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីជាការដឹងគុណបំណាច់ ធ្លាប់បានបំរើជាតិមាតុភូមិ ក្នុងនោះដែរឯកឧត្តម បានផ្តាំផ្ញើរឲ្យក្រុមគ្រួសាររបស់លោក ម៉ម រិទ្ធី ថែរក្សាសុខភាព និងគាំទ្រឲ្យកូនចៅបានចូលសាលារៀន ដើម្បីឲ្យក្លាយជាកូនល្អ មនុស្សល្អ និងជាថ្នាក់ដឹកនាំល្អ បំរើជាតិមាតុភូមិនៅអនាគត់។
ដោយ ប៊ុន រដ្ឋា

photo_2016-05-27_12-14-29 photo_2016-05-27_12-14-24 photo_2016-05-27_12-14-11 Image10 Image9 Image8 Image7 Image6