លោក គង់ វិមាន អភិបាលរង​ខេត្ត ចុះសួរសុខទុក្ខ​ដល់​ស្ត្រី​ដែលមាន​កូនតូច​និង​មាន​ផ្ទៃពោះ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​

0

កំពង់ធំៈ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំមន្ត្រីអង្គភាពមន្ទីរព័ត៏មានដើម្បីចុះសួរសុខទុក្ខ និងចែកម្ហូបអាហារ ថវិកា ដល់ស្ត្រីដែលបានជាប់ឃុំក្នុងពន្ធនាគារ ក្នុងខេត្តកំពង់ធំ ដែលបានយកកូនតូចទៅរស់នៅជាមួយ ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ ២០១៦ ។
ស្ត្រីដែលជាប់ជុំក្នុងពន្ឋនាគារ មានឈ្មោះ ភឿន មុំ កូនមានអាយុ៥ខែ និង ឈ្មោះ ភិន មុំ កូនមានអាយុ១២ខែ ព្រមទាំង ស្ត្រី២នាក់ទៀតដែលកំពុងមានផ្ទៃពោះ ក្នុងនោះ ឈ្មោះ ជឿង ថេត ជិតដល់ថ្ងៃសំរាល និងឈ្មោះ ហូយ ស្រីលី ទម្ងន់ ៦ខែ ស្ត្រីទាំង២ដែលយកកូនទៅរស់នៅក្នុងពន្ធនាគារនោះ គឺមានបទល្មើសដោយជួញដូរ និងប្រើប្រាស់សារធាតុញៀន (ជាប់ទាំងប្តីប្រពន្ធដូចគ្នា)
ចំណែកឈ្មោះ ភិន មុំ មន្ត្រីយើងសុំឲ្យគាត់យកកូនទៅឲ្យបងប្អូនជួយថែទាំនៅឯស្រុកគាត់មិនព្រម ដោយកូននៅតូចពេក វាយំរកម្តាយឥតឈប់ឲ្យយកទៅផ្ញើនៅមណ្ឌល គាត់មិនព្រម ដោយខ្លាចគេធ្វើបាបកូនដោយអាណិតក្មេងពេក លោក គង់ វិមាន គាត់សុំយកមកជួយចញ្ចឹមនៅផ្ទះ ហើយចាំពេលណាគាត់ចេញពីពន្ធនាគារចាំយកវិញតែគាត់នៅតែមិនព្រមដដែល ដោយហេតុថា គាត់ទើបមានកូនប្រុសតែមួយនេះទេតែលោកក៏បានផ្តាំឲ្យមន្ត្រីអគារនុរក្សជួយយកចិត្តទុកដាក់ដល់ក្មេងដោយគិតពីបញ្ហា សុខភាព អនាម័យ ការរស់នៅ ការហូបចុក ជាដើម ។
ចំណែកស្ត្រី២នាក់ដែលជាប់នេះគឺ ម្នាក់ ជឿង ថេត មានបទល្មើសដោយរំលោភសេចក្តីទុកចិត្ត ( ខ្ចីម៉ូតូគេទៅពិនិត្យផ្ទៃពោះ ពេលមកវិញ ប្តីខ្ចីបន្តក៏យកទៅបាត់ជាមួយស្រីថ្មី) ដើមឡើយថាម្ចាស់គេប្តឹង តែគេអាណិត ហើយថាបានដកពាក្យបណ្តឹងវិញហើយ តែនៅជាប់បណ្តឹងអាជ្ញាទៀត សង្ឃឹមថា លោកព្រះរាជអាជ្ញានឹងអាណិតអាសូរដល់គាត់ផងព្រោះគ្រប់ខែហើយ ធ្វើបុណ្យផងទៅ ព្រោះ នាងមានកូនដល់ទៅបីនិងមានផ្ទៃគ្រប់ខែទៀត ចំណែកឪពុកម្តាយមិនដែលមកសួរនាំទេព្រោះតែមានជីវភាពខ្វះខាតនិងចាស់ជរាទៀត រីឯម្នាក់ទៀតឈ្មោះ ហូយ ស្រីលី បានរៀបរាប់ថា មានបទល្មើស
ដោយរំលោភសេចក្តីទុកចិត្ត (លេងតុង ទីន ហើយលែងលះគ្នាជាមួយប្តី តែមេតុងទីនខ្លាចអត់លុយសង ក៏ប្តឹងទាមទាលុយទាំងអស់វិញ គាត់ថាសងតាមខែដូចទម្លាប់ គេមិនព្រមទេ ហើយប្តឹងឲ្យសមត្ថកិច្ចចាប់ដាក់គុកដែរទៅ) ករណីនេះ បើតាមស្តាប់គាត់ គឺមិនត្រូវជាប់គុកទេ តែក្រែងមានអ្វីផ្សេងទៀត មានតែចៅក្រមទេដែលដឹង ហើយពិចារណា ឥឡូវមានផ្ទៃពោះ៦ខែហើយ ។ លោកបានសំណូមពរ លោកចៅក្រមដែលកាន់សំណុំរឿង នឹងពិនិត្យករណីនេះឲ្យបានលឿន និងផ្តល់ភាពយុត្តិធម៏ដល់ពួកគាត់មិនខាននិងមន្ត្រីអាគារនុរក្សទាំអស់មេត្តាជួយបន្តយកចិត្តទុកដាក់ជួយមើលថែរក្សាដល់ជនដែលជាប់ឃុំកុំឲ្យមានការរើសអើងនិងគិតទៅ លើសោភ័ណ្ឌភាព សុខភាព អនាម័យ បរិស្ថាន ការបណ្តុះបណ្តាលជំនាញ និងការទទួលខុសត្រូវបានល្អទាំងគ្រប់ផ្នែកលើជនជាប់ឃុំឃាំង មន្ត្រីអនុរក្សទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ដោយពិនិត្យលើការកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការងារគ្របគ្រងពន្ធនាគារត្រូវផ្អែកលើច្បាប់មូលដ្ឋាន លើក្រម លើបទបញ្ជាផ្ទៃក្នុង និងទៅតាមនីតិវិធី ត្រូវធ្វើការងារជាមនុស្សធម៌ឲ្យបានល្អត្រឹមត្រូវតាមច្បាប់ត្រូវរៀបចំដាក់អ្នកជាប់ឃុំ ដាក់ឲ្យដាច់ពីគ្នាទៅតាមប្រភេទបទល្មើសត្រូវរៀបចំផ្នែកខាងសុខាភិបាលឲ្យបានច្បាស់លាស់។ ដោយ ប៊ុន រដ្ឋា

photo_2016-05-31_09-30-07 photo_2016-05-31_09-29-52 photo_2016-05-31_09-29-36 photo_2016-05-31_09-29-32 photo_2016-05-31_09-29-17 photo_2016-05-31_09-29-14 photo_2016-05-31_09-29-04